• Cambodia Peace Channel

ហុក សុជីវ័ន ៖ ការការពារ និងការសហការគ្នាល្អនៅខាងក្រោម តែតំបន់ប្រយុទ្ធ និងការបញ្ចប់ទីនៅអន់ខ្លាំង

ភ្នំពេញ៖ក្លិបបាល់ទាត់វិសាខា ជាក្លិបដែលកំពុងឡើងជើងយ៉ាងខ្លាំង នៅលីគកំពូលកម្ពុជា Metfone Cambodian League2019 នេះ។ យើងសង្កេតឃើញថា ក្លិបនេះបានទិញកីឡាករថ្មីល្អៗជាច្រើន និងជាបណ្តុំដោយកីឡាករជម្រើសជាតិកម្ពុជា។

ការបើកទ្វារកីឡដ្ឋានវិសាខាទទួលភ្ញៀវ ក្លិបគិរិវង់ សុខសែនជ័យ នៅសប្តាហ៍ទី២ នៃលីគកំពូលកម្ពុជានេះ ក្លិបបាល់ទាត់វិសាខា បានបំបាក់ភ្ញៀវក្នុងលទ្ធផល ២ទល់នឹង០ ។

ទោះបីលទ្ធផលល្អបែបនេះក្តី គ្រូបង្គោលក្លិបវិសាខា លោក ហុក ជីវ័ន យល់ឃើញថា តំបន់ប្រយុទ្ធនៅស្ទើរខ្លាំង។ ការសម្រេចទីរបស់យើង គឺចំហរយកឱកាសទាត់ទីនៅយឺតនៅឡើយ។ រាល់ពេលហ្វឹកហាត់នីមួយៗ យើងតែងតែព្យាយាមពង្រឹងខ្លាំងនៅបច្ចេកទេសបញ្ចប់ទី។

នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC។

លោកសង្ឃឹមថា ការប្រកួតក្រោយៗទៀតនឹងកាន់តែប្រសើរឡើងៗជាងនេះ។ ជាមួយគ្នាដែរ គ្រូបង្វឹករូបនេះ សម្តែងការពេញចិត្តជាខ្លាំងនៅតំបន់ការពារ និង ការសហការលេងជាក្រុមនៅផ្នែកខាងក្រោមបានយ៉ាងល្អ។

សូមជម្រាបថា ក្លិបបាល់ទាត់វិសាខាជាក្រុមលេខ៣ កាលពីរដូវកាល២០១៨។ ទោះបីក្លិបនេះទិញយកកីឡាករល្អៗយ៉ាងណាក្តី កន្លងមក គ្រូបង្គោលក្លិបនេះធ្លាប់លើកឡើងថា រដូវកាល២០១៩ នេះ គ្មានក្លិបណាមួយអាចសន្និដ្ឋានថា ជាម្ចាស់ជើងឯកនៃលីគកមពូលនេះនៅឡើយទេ៕

ដោយ៖ស្រ៊ីប ឡានី