• Cambodia Peace Channel

Klopp ៖ ខ្ញុំមិនមានបញ្ហាអ្វីឡើយសម្រាប់ការបួសតមអាហាររបស់កូនក្រុមខ្ញុំ ខណៈដែលពួកគេធ្វើនូវរឿងអស្ចារ្យជាច្រើននៅលើទីលាន

អេស្ប៉ាញ៖អ្នកចាត់ការទូទៅនិងជាគ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បាននិយាយបន្ទាប់ពីដឹកនាំក្រុមលើកពានអឺរ៉ុប UEFA Champion League សម្រាប់ឆ្នាំ២០១៩ថា “ខ្ញុំមិនមានបញ្ហាអ្វីឡើយសម្រាប់ការបួសតមអាហាររបស់កូនក្រុមខ្ញុំ។ ខ្ញុំគោរពការប្រតិបត្តិសាសនារបស់ពួកគេ ហើយពួកគេតែងតែធ្វើនូវរឿងអស្ចារ្យជាច្រើន ទោះបីពួកគេបួសតមអាហារឬមិនបួស”

គ្រូវបង្វឹកសញ្ជាតិអាល្លឺម៉ងរូបនេះបានបន្តទៀតថា ជាច្រើនថ្ងៃដែល Salah និង Mane ចូលមកក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់យឺតយ៉ាវ ដោយសារតែពួកគេជាប់កាតព្វកិច្ចថ្វាយបង្គំតាមបែបសាសនារបស់ពួកគេ ហើយពួកគេមានអ្វីដែលសំខាន់ជាច្រើនទៀតក្រៅពីបាល់ទាត់។

សម្តីទាំងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រក្រុមហង្សក្រហមសប្បាយចិត្ត និងកោតសរសើរចំពោះគ្រូបង្វឹករូបនេះយ៉ាងខ្លាំង ដោយក្តីគោរព អមជាមួយនូវសារជួនពរដល់លោក ដោយមិនប្រកាន់សាសនា ហើយមានទឹកចិត្តឲ្យពួកគេប្រតិបត្តិសាសនាយ៉ាងទូលំទូលាយ។

សូមជម្រាបថា លោក Jurgen Klopp បានអនុញ្ញាតិឲ្យខ្សែប្រយុទ្ធ Muhammed Salah និងSadio Mane បួសតមអាហារនៃខែរ៉ម៉ាឌន ខណៈដែលពួកគេមានភារកិច្ចប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពាន Champion League ជាមួយ Tottenham Hostspur និងជួយហង្សក្រហមលើកពានជាលើកទី៦ ក្រោយលត់ Spur ក្នុងលទ្ធផល២ទល់នឹង០៕

ដោយ៖ស្រ៊ីប ឡានី