• Cambodia Peace Channel

ផ្លូវការហើយ ! Chelsea បានតែងតាំង Frank Lampard ជាអ្នកចាត់ការទូទៅថ្មី បន្ទាប់ពីចាកចេញរបស់ Sarri

អង់គ្លេស៖Frank Lampard នឹងក្លាយជាអ្នកចាត់ការទូទៅថ្មីនៅក្លិប Chelsea ក្រោយការចាកចេញរបស់លោក Maurizio Sarri ទៅដឹកនាំនៅក្លិបសេះបង្កង់ Juventus។

គ្រូបង្វឹកថ្មីរបស់ក្លិប Chelsea វ័យ៤១ឆ្នាំ រូបនេះ ធ្លាប់ដឹកនាំក្រុម Derby យ៉ាងជោគជ័យ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៃឆាំពាន តែចាញ់ក្រុម Aston Villa ក្នុងរដូវកាលដំបូងរបស់លោកជាអ្នកគ្រប់គ្រងទូទៅ។

នៅថ្ងៃទី៤ ខែកក្កដា នេះ គេហទំព័រ BBC ចុះផ្សាយដោយដកស្រងសម្តីរបស់ Lampard ថា “ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានត្រឡប់មកក្លិប Chelsea ក្នុងនាមជាគ្រូបង្វឹកថ្មី។ គ្រប់គ្នាប្រហែលជាដឹងច្បាស់ហើយថា ខ្ញុំស្រលាញ់ក្លិបនេះ និងមានប្រវត្តិចែករំលែករបស់ពួកយើងនៅក្លិបនេះ ប៉ុន្តែយ៉ាងណាក៏ដោយ យើងផ្តោតអារម្មណ៍តែមួយគត់ គឺការអនុវត្តការងារដែលមាននៅក្នុងដៃស្រាប់ និងរៀបចំយុទ្ធសាស្ត្រសម្រាប់រដូវកាលខាងមុខ“។

អតីតជាកីឡាករឆ្នើម និងជាគ្រូបង្វឹកថ្មីនៃក្លិប Chelsea បានបន្តទៀតថា “ខ្ញុំមកទីនេះ ដើម្បីធ្វើការងារដ៏លំបាកនាំមកនូវភាពជោគជ័យបន្ថែមទៀតដល់ក្លិប”៕ ដោយ៖ស្រ៊ីប ឡានី