• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០៣ ខែ​មេសា ឆ្នាំ២០២៤ នៅចំណុច​​ ក្រុមទី​៤​ ភូមិ​ ទួលសំពៅ សង្កាត់​ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់៖១/ឈ្មោះ ទូច សុភ័ណ្ឧ ភេទ​ប្រុស អាយុ​ ៤២ឆ្នាំជនជាតិខ្មែរ មានមានទីលំនៅក្រុម៤ ភូមិ​ទួលសំពៅ សង្កាត់​ទួលសង្កែទី១ ខណ្ឌ​ឬស្សីកែវ មុខរបរ មិនពិតប្រាកដ។២/ឈ្មោះ​ទូច ណារាជ ភេទ​ ប្រុស​ អាយុ​ ៣១ ជនជាតិខ្មែរ មានទីលំនៅ​ក្រុម៤ ភូមិទួលសំពៅ​ សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ មុខរបរមិនពិតប្រាកដ ។

ដោយឡែកសម្ភារ:ដកហូតរួមមាន:_ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៧កញ្ចប់។_ម៉ូតូ០១គ្រឿងម៉ាកគុបជ្រុងពណ៍ខៀវសា្លកលេខភំ្នពេញ1F9166_ទូរសព័្ទ០១គ្រឿងម៉ាកViVO(លេខ010760232) _ថង់សម្រាប់វិចខ្ចប់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕