• Cambodia Peace Channel

ខ្ញីកាន់តែចាស់ កាន់តែហិល ! Ronaldo ជួយអោយ ព័រទុយហ្គាល់ យកឈ្នះ ស្វីស

ព័រទុយហ្គាល់៖៣គ្រាប់របស់វីរៈបុរសសញ្ជាតិ ព័រទុយហ្គាល់ Cristiano Ronaldo  បានជួយអោយក្រុមជម្រើសជាតិព័រទុយហ្គាល់ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ UEFA Nations League ក្រោយពីបំបាក់ក្រុមជម្រើសជាតិស្វីស ក្រោមលទ្ធផល៣៖១ កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី៦ ខែមិថុនា ។

គ្រាប់បាល់ដែលកំពូលកីឡាករ Ronaldo រកបានគឺនៅនាទី២៥ , នាទី៨៨ និង នាទី៩០ ។ រីឯនាទី៥៧ ដែលជាគ្រាប់របស់ក្រុមជម្រើសស្វីស រកបានដោយកីឡាករR. Rodriguez។

មជ្ឃមដ្ឋានជាច្រើននៅតែសរសើរនូវទម្រង់លេងរបស់កីឡាករ Ronaldo  ដែលមានវ័យ៣៤ឆ្នាំ ទាំងគុណភាពនិងសមត្ថភាព ខ្លាំងក្លា ក្នុងការស៊ុតបញ្ចូលទីគូប្រជែងដដែល ។

គួរជម្រាបដែរថា ព័រទុយហ្គាល់  នឹងត្រូវរង់ចាំការប្រកួត ក្នុងជំនួបរវាងអង់គ្លេសនិងហូឡង់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅយប់ ថ្ងៃទី៦ ខែមិថុនា នេះ ៕

ដោយ៖ម៉ាន សារ៉ាហ្វីន