• Cambodia Peace Channel

ប្រេស៊ីល បានក្លាយជាម្ចាស់ជើងឯក Copa America រដូវកាល២០១៩ ក្រោយបំបាក់ ប៉េរ៉ូ ៣៖១

ប្រេស៊ីល៖ជម្រើសជាតិប្រេស៊ីល បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ Copa America រដូវកាល២០១៩ ក្រោយបំបាក់ក្រុមជើងខ្លាំង ប៉េរ៉ូ ៣ទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រយប់រំលងអាធ្រាត្រឆ្លងចូល ថ្ងៃទី៨ ខែកក្កដា នេះ។

ការប្រកួតដ៏ជក់ចិត្ត និងធ្វើឲ្យអ្នកគាំទ្រស្រែកហោកញ្ជ្រៀវពេញទីលាន នេះ គឺ កីឡាករ Gabriel Jesus ជាអ្នករកគ្រាប់បាល់ដំបូងឲ្យប្រេស៊ីល រួចជម្រើសជាតិ ប៉េរ៉ូ តាមស្មើរវិញ ទាត់បញ្ចូលទីដោយកីឡាករ Paolo Guerrero។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ខ្សែប្រយុទ្ធ Gabriel Jesus ជាអ្នករួមចំណែកជួយប្រេស៊ីលឲ្យឈ្នះ Copa America ខណៈដែលកីឡាកររូបនេះទទួលបានកាតក្រហមនៅនាទី៧០ ដើរសម្រក់ទឹកភ្នែកពេលដើរចេញពីទីលាន។

សម្រាបថា ប្រេស៊ីល បានយកឈ្នះ ជម្រើសជាតិ ប៉េរ៉ូ ក្នុងលទ្ធផល៣ទល់នឹង១ នឹងក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ Copa America រដូវកាល២០១៩ នេះ ខណៈ Jesus ទទួលបានកាតក្រហម៕ ដោយ៖ស្រ៊ីប ឡានី