• Cambodia Peace Channel

ខ្លាំងមិនធម្មតា ! ក្រុមតារាចំរុះកម្ពុជា ប្រកួតឈ្នះក្រុមតារាចំរុះថៃ លើកពានមិត្តភាពសប្បុរសធម៌

បាងកក៖កីឡាករយុវជន និងថ្នាក់ដឹកនាំរបស់ក្លិបបឹងកេត បានចូលរួមជាមួយតារាសម្តែង តារាចម្រៀងតំណាងឱ្យកម្ពុជា ជាច្រើនរូប បានប្រកួតឈ្នះក្រុមតារាចំរុះថៃ ដោយលទ្ធផល ២-១ក្នុងប្រកួតមិត្តភាពដើម្បីសប្បុរសធម៌ នៅកីឡដ្ឋាន Pathum Thani ក្នុងប្រទេសថៃ ។

បើតាមការចុះផ្សាយដោយផេកហ្វេសប៊ុកផ្លូវការរបស់ក្លឹបបឹងកេត ក្រុមតារាចំរុះកម្ពុជា រកគ្រាប់បាល់បានដោយកីឡាករ ចេន ដែលជាការ ទាត់បាល់ពិន័យ ១១ម៉ែត្រ ក្នុងវគ្គទី១ និង ១គ្រាប់ទៀត នៅចុងវគ្គទីពីរ ដោយកីឡាករ លឹម យូ ដែលជាគ្រាប់បាល់ជ័យជម្នះ។

គួរជម្រាបជូនដែរថា តាមគម្រោងនៃកម្មវិធីសប្បុរសធម៌នេះ ក្លិបបឹងកេត និងភាគីថៃ មានគម្រោងមកធ្វើការប្រកួតមិត្តភាពសប្បុរសធម៌ លើកទីពីរ នៅរាជធានីភ្នំពេញនាថ្ងៃអនាគត ដើម្បីចូលរួមជួយដល់មន្ទីពេទ្យ និងកុមារកំព្រារបស់កម្ពុជា ៕

ដោយ៖ស្រេន ឡាវី