• Cambodia Peace Channel

ខ្សែប្រយុទ្ធវ័យក្មេងកម្ពុជា ចេញដំណើរទៅជប៉ុនទាំងយប់ ក្រោយជួយជម្រើសជាតិប៉ះនឹងបារ៉ែន

ភ្នំពេញ៖ក្រោយចប់បេសកកម្មជួយជម្រើសជាតិ ខ្សែប្រយុទ្ធវ័យក្មេងកីឡាករ សៀង ចន្ធា បានចេញដំណើរទៅប្រទេសជប៉ុនហើយ ដើម្បីត្រៀមចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធជាមួយក្លិប Vegalta Sendai ដែលជាក្លឹបលេងក្នុងលីគកំពូលជប៉ុន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

មុនចេញពីកម្ពុជា ទៅជប៉ុន ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានបង្ហោះសារមួយ អរគុណដល់អ្នកគាំទ្រសម្រាប់ការលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបជាមួយបារ៉ែនផងដែរ។ កីឡាកររូបនេះ បាននឹងកំពុងទទួលប្រជាប្រិយយ៉ាងក្រោយរូបគេបង្ហាញទម្រង់លេងយ៉ាងល្អ និងជាប់ជម្រើសជាតិទាំងវ័យក្មេងបែបនេះ។

គួររម្លឹកផងដែរថា កម្មវិធីដកស្រងបទពិសោធន៍ជាមួយក្លិប Vegalta Sendai នេះ ត្រូវបានអញ្ជើញគ្រូម្នាក់ និងកីឡាករ ៣នាក់ នៃមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ក្នុងនោះរួមមានកីឡាករ សៀង ចន្ធា, អ៊ាន ពិសី និងអ្នកចាំទី ថា ចាន់រិទ្ធី ដឹកនាំដោយគ្រូបង្វឹកលោក សាប៊ូន វិនតា បានចេញដំណើរទៅជប៉ុនតាំងពីយប់ថ្ងៃទី៨ ខែកញ្ញា ម្ល៉េះ៕