• Cambodia Peace Channel

អាល្លឺម៉ង់ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាថ្មី ក្រោយបំបាក់ជម្រើសជាតិអេស្តូនី ៨ទល់នឹង០

អាល្លឺម៉ង់៖ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ បានបំបាក់ក្រុមជម្រើសជាតិអេស្តូនី ក្នុងលទ្ធផល៨ទល់នឹង០ កាលពីយប់មិញ នៃវគ្គជម្រុះពានរង្វាន់ទ្វីបអឺរ៉ុប EURO 2020 ដោយកីឡាករ Marco Reus ស៊ុតនាំមុខ ១គ្រាប់នៅនាទីទី១០។

៥គ្រាប់របស់ឥន្ទ្រីដែកធ្វើបាននៅតង់ទី១ ដោយកីឡាករ Marco Reus នាទីទី១០ និង៣៧ កីឡាករ Serge Gnabry នាទីទី១៧ និង៦២ កីឡាករ Leon Goretzka នាទីទី២០ កីឡាករ IIkay Gundogan នាទីទី២៦ ដោយបាល់ប៉េណាល់ទី កីឡាករ Timo Werner នាទីទី៧៩ និងកីឡាករ Leroy Sane នៅនាទីទី៨៨ ។

សូមជម្រាបថា ជម្រើសជាតិអាល្លឺម៉ង់កំពុងស្ថិតនៅក្នុងពូលC មាន៩ពិន្ទុ ដោយ ៣ប្រកួតកន្លងមក ឥន្ទ្រីដែកបានឈ្នះ ទាំង៣ប្រកួត ខណៈដែល៤ប្រកួតរបស់អៀរឡង់ខាងជើងឈ្នះទាំង៤ មាន១២ពិន្ទុ ឈរលើគេក្នុងពូលC៕

ដោយ៖ស្រ៊ីប ឡានី