• Cambodia Peace Channel

Rugani ឆ្លង​វីរុស COVID-19 ក្រោយ​ធ្វើតេស្ត​វិជ្ជមាន ខណៈដែល Ronaldo កំពុងមានភាពស្រពិចស្រពិល

អ៊ីតាលី៖សមាជិកក្រុមសេះបង្កង់ Juventus ខ្សែការពារ Daniele Rugani ត្រូវបានក្លិបប្រកាសថា បានឆ្លងវីរុស COVID-19 ក្រោយពេលធ្វើតេស្តវិជ្ជមាន។ ក្រោយខ្សែការពាររូបនេះ មានផ្ទុកវីរុសCOVID-19 ក្លិបក៏បានចាត់វិធានការភ្លាមៗ ដោយដាក់រូបគេឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងនៅដាច់ដោយឡែកពីមិត្តភក្តិផងដែរ។

បន្ទាប់ពីសមាជិកក្រុមសេះបង្កង់ត្រូវបានក្លិបប្រកាសថា មានផ្ទុកវីរុសកូរ៉ូណា កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ក៏បានធ្វើការហ្វឹកហាត់ទីក្រុង Madeira ដើម្បីចៀសវាងការឆ្លងមេរោគដ៏កាចសាហាវ ដែលបាននិងកំពុងបន្តការរីករាលដាលនៅទូទាំងសកលលោកនេះ។ នេះបើតាមការចុះផ្សាយដោយគេហទំព័រ dailymail នាថ្ងទី១២ ខែមីនា នេះ។

សូមជម្រាបថា ខ្សែការពារ Daniele Rugani ធ្លាប់បានថតរូបជុំគ្នាជាមួយសមាជិកក្រុម ក្រោយយកឈ្នះក្រុម Inter Milan ក្នុងលទ្ធផល២ ទល់នឹង០ កាលពីសប្តាហ៍មុន ដែលជាការប្រកួតបិទទ្វារកីឡដ្ឋានដោយសារការរីករាលដាលនៃវីរុសនេះនៅក្នុងប្រទេសអ៊ីតាលី ខណៈរដូវកាលនេះរូបគេបង្ហាញខ្លួនបានត្រឹមតែ ៧ប្រកួតប៉ុណ្ណោះ៕