• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នាយ គ្រឿនប្រកាសគោលចំហរមិនទទួលផ្សព្វផ្សាយល្បែង និងស្រាអស់មួយជិវិត ក្រោយទទួលរងការរិះគន់មិនសំចៃមាត់ពីសំណាក់មហាជន

ភ្នំពេញ៖លោកចែម សារឿន ហៅ នាយ គ្រឿន ដែលគេស្គាល់ថាជាតារាកំប្លែងដ៏មានប្រជាប្រិយភាពមួយរូបក្នុង​ប្រទេសកម្ពុជា បានចេញមុខសុំទោសជាសាធារណៈ ព្រមទាំងប្រកាសគោលចំហរមិនទទួលផ្សព្វផ្សាយល្បែង និងស្រាអស់មួយជិវិត នេះយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ។

ការលើកឡើងបែបនេះ បន្ទាប់ពីរូបលោកទទួលរងការរិះគន់យ៉ាងចាស់ពីសំណាក់ពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្ដាញ ជុំវិញការការចូលសម្ដែងក្នុង វីឌីអូដែលមានខ្លឹមសារអូសទាញពលរដ្ឋអោយលេងល្បែង ព្រមទាំងអំពាវនាវអោយបញ្ឈប់ ការជេរប្រមាទលើម្ដាយរបស់លោក

ជាមួយគ្នានេះនាយគ្រឿន បានសង្កត់ធ្ងន់ថា លោកទទួលផ្សព្វផ្សាយល្បែងគឺទទួលបានកម្រៃ ខុសពីពលរដ្ឋដែលចូលលេងអាចប្រឈម និងការខាត់បង់ប្រាក់ដូច្នេះត្រូវហាមឃាតខ្លួន​ឯងអោយបាន៕