• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ករណីអគ្គិភ័យឆាប់ឆេះរថយន្តម៉ាក ស្តារិច បណ្ដាលមកពីចរន្តអគ្គិសនីប្រព័ន្ធភ្លើងក្នុងរថយន្ត​

បាត់ដំបង៖ មានករណីអគ្គិភ័យមួយបានកើតឡើងបណ្តាលឲ្យឆេះរថយន្តធុនតូចចំនួនមួយគ្រឿង​កំពុងបើកបរលើផ្លូវ​ ម៉ាក ស្តារិច ពណ៌​ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ.6970 ដែលជាអ្នកបើកបរ បានរត់ចោលរថយន្ត នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ នៅត្រង់ចំណុចផ្លូវវាងក្រុងជិតទីតាំងផ្សារគ្លូប៊ល ហៅស៍ ភូមិ អង់ សង្កាត់ អូរចារ ក្រុង បាត់ដំបង ខេត្តបាត់ដំបង

សមត្ថកិច្ចបានអោយដឹងថា ករណីខាងលើនេះ មូលហេតុ: បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនីប្រព័ន្ធភ្លើងក្នុងរថយន្ត​បណ្តាល​ឲ្យ​ឆាប​ឆេះ​តែម្តង​ ខណៈកងកម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ ពុំបានចេញរថយន្តពន្លត់អគ្គិភ័យជួយ​សង្គ្រោះ​ទេ ដោយមានរថយន្តរបស់ស្ថានីយប្រេងឥន្ធនៈតេលាចេញជួយ​អន្តរាគមន៍​ពន្លត់ ៕