• Cambodia Peace Channel

ការចាប់ពូលជុំទី២ នៃវគ្គជម្រុះពាន FIFA World Cup Qatar2022 នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា នៅទីក្រុងដូហា ប្រទេសកាតា

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភទឹកប្រាក់ចំនួន ៣៧,០០០ដុល្លារ ដល់គ្រូបង្វឹកនិងកីឡាករបាល់ទាត់ជម្រើសកម្ពុជាទាំងអស់ ក្រោយពួកគេបានខិតខំប្រឹងប្រែងនិងយកឈ្នះក្រុមប៉ាគីស្ថានទាំង២លើក ក្នុងលទ្ធផលសរុប៤ទល់នឹង១។

នេះជាមោទនភាពនៃប្រទេសកម្ពុជា ចំពោះវិស័យកីឡាបាល់ទាត់កម្ពុជា ដែលជម្រើសជាតិធ្វើបានល្អទាំងក្នុងទឹកដី និងក្រៅទឹកបានបែបនេះ។ ជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែង ជាមួយនូវភាពជោគជ័យ ប្រធានសហព័ន្ធបាល់ទាត់កម្ពុជាលោក សៅ សុខា បានចាំទទួលក្រុមកីឡាករ និងគ្រូបង្វឹក ធ្វើមាតុភូមិនិវត្តន៍វិញនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលល្ងាចថ្ងៃទី១២ ខែមិថុនា ម្សិលមិញនេះ។

សូមជម្រាបថា សម្រាប់ការឡើងទៅជុំទី២ នៃ FIFA World Cup Qatar2022 របស់គោព្រៃកម្ពុជាស្ថិតនៅក្នុង Potទី៥ ហើយនឹងចាប់ពូលនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុង ដូហា ប្រទេសកាតា ហើយវគ្គជម្រុះជុំទី២ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០៕

ដោយ៖ស្រ៊ីប ឡានី