• Cambodia Peace Channel

មួយជើងរបស់ Salah ធ្វើអោយក្លិប Man City ក្អួតឈាមដោយមិនអាចបានបន្តឈរលើកំពូលតារាងបានក្នុងសប្តាហ៍នេះ


អង់គ្លេស៖ Liverpool នៅតែអាចបន្តឈរលើកំពូលតារាង ដោយបានយកឈ្នះក្លិបតោខៀវ Chelsea កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩។

គ្រាប់បាល់ទីមួយរបស់ក្លិបហង្សក្រហម Liverpool ដោយកីឡាករ Sadio Mane ជា​អ្នក​រក​គ្រាប់​បាល់​បើក​ឆាក​នៅ​នាទីទី​ ៥១ ។

លុះមិនបានប៉ុន្នាននាទីផង Mohamad Salah ជួយអោយliverpool មានភាពកក់ក្តៅ បន្ថែមពីលើគ្រាប់បាល់​របស់​ Sadio Mane មួយគ្រាប់ដោយថ្វីជើងដ៏អស្ចារ្យស៊ុតពីចំងាយ ទៅលើក្រុម​ Chealsea លទ្ធផលនេះរក្សារហូតដល់បញ្ចប់តង់ទីពីរ។

បច្ចុប្បន្ន ហង្សក្រហម Liverpool ឈរនៅលើកំពូលតារាងបាល់ទាត់ English Premier League ដោយមានពិន្ទុ៨៥ ឈរលើក្លិបមេឃខៀវ Manchester City ចំនួន២ពិន្ទុ​ ។

គួរជម្រាបថា គេហទំព័រផ្លូវការរបស់ក្លិប Liverpool បានបង្ហោះរូបភាព កីឡាករ Man OF The Match​ក្រោយពីបញ្ចប់ការប្រកួតនេះ ។

កីឡាករ Muhamad Salah ត្រូវបានបោះឆ្នោតអោយក្លាយជាកីឡាករ Man OF The Match ដែលជាកីឡាករលេងល្អជាងគេក្នុងសប្តាហ៍ទី៣៤ នែក្របខ័ណ្ឌ English Premier League ៕

ដោយ៖ម៉ាន សារ៉ាហ្វីន