• Cambodia Peace Channel

ប្រេស៊ីល បំបាក់បូលីវី ៣៖០ ខណៈគ្មានវត្តមានខ្សែប្រយុទ្ធឆ្នើម Neymar

ប្រេស៊ីល៖ក្រុមម្ចាស់ផ្ទះប្រេស៊ីល បានបំបាក់ក្រុមភ្ញៀវ ជម្រើសជាតិបូលីវី ក្នុងលទ្ធផល ៣ទល់នឹង០ ក្នុងថ្ងៃបើកឆាកនៃពានរង្វាន់ COPA AMERICA ដែលស្ថិតនៅក្នុងពូលA ។

២គ្រាប់របស់ខ្សែបម្រើស្លាបឆ្វេងក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Philippe Countinho នៅដើមតង់ទី២ ខណៈនៅតង់ទី១ ប្រេស៊ីលបានដាក់សំពាធយ៉ាងខ្លាំង ប៉ុន្តែមិនមានសំណាងទម្លុះសំណាញ់ទីគូរប្រកូតសោះ។

សូមជម្រាបថា បច្ចុបន្នជម្រើសជាតិប្រេស៊ីលកំពុងឈរលេខ១ បណ្តោះអាសន្នក្នុងពូល ក្រោយកីឡាករ Everton Soares បានស៊ុតបញ្ចូលទីជម្រើសជាតិបូលីវី នូវគ្រាប់ទី៣ ដោយគ្មានវត្តមានខ្សែប្រយុទ្ធឆ្នើម Neymar ឡើយ៕

ដោយ៖ស្រ៊ីប ឡានី