• Cambodia Peace Channel

ញាក់សាច់ ! សំបុត្រចូលរួមទស្សនារបស់ Liverpool នៅវគ្គផ្តាច់ព្រ័ត្រថ្លៃកប់

អង់គ្លេស៖ការប្រកួតពានរង្វាន់អ៊ឺរ៉ុប UEFA Champion League វគ្គផ្តាច់ព្រ័ត្ររវាងហង្សក្រហម Liverpool និង Tottenham Hostspur កាន់តែខិតជិតមកដល់ចំនួនអ្នកគាំទ្រក្រុមនីមួយៗក៏កំពុងត្រៀមរៀបចំទិញសំបុត្រយន្តហោះទៅទស្សនាដោយផ្ទាល់ និងលើកទឹកចិត្តដល់ក្រុមកីឡាករ។

តាមការចុះផ្សាយលើនៅគេហទំព័រ BBC បានបង្ហាញថា សំបុត្រត្រូវបានគេផ្តល់ឲ្យចំនួន ១៦,៦១៣ សន្លឹកសម្រាប់វគ្គផ្តាច់ព្រ័ត្រនេះ។ ថ្មីៗនេះហង្សក្រហមបានប្រកាសពីតម្លៃសំបុត្រសម្រាប់អ្នកគាំទ្រក្នុងនោះ ២០% ក្នុងតម្លៃ ៦០ផោន ៥៤% តម្លៃ ១៥៤ផោន ២១% តម្លៃ៣៨៥ផោន និង ៥% តម្លែ ៥១៣ផោន។

ក្នុងចំណោមសំបុត្រចូលរួមទស្សនានៅវគ្គផ្តាច់ព្រ័ត្រចំនួន ១៦,៦១៤ សន្លឹកនេះ ហង្សក្រហម ត្រូវបានគេផ្តល់ឲ្យមនុស្សពេញវ័យ ១០០សន្លឹកក្នុងតម្លៃ ១២០ផោន។ ដោយឡែក ៣០០សន្លឹកផ្សេងទៀតសម្រាប់បុគ្គលិក និងសាច់ញាតិកីឡាករ។

សូមបញ្ជាក់ថា ហង្សក្រហម Liverpool នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រជាមួយ Tottenham Hostspur នៃពានរង្វាន់អ៊ឺរ៉ុប UEFA Champion League នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ នៅកីឡដ្ឋាន Estadio Metropolitano ទីក្រុង ម៉ាឌ្រីត ដែលអាចផ្ទុកមនុស្សបានរហូតដល់ទៅ ៦៨០០០នាក់ឯនោះ៕

ដោយ៖ ស្រ៊ីប ឡានី