• Cambodia Peace Channel

កូនពូជកម្ពុជា ! កុមារាDOME បានចេញទៅហ្វឹកហាត់នៅព័រទុយហ្គាល់

ភ្នំពេញ៖ក្រោយពីទន្ទឹមរងចាំដំណឹងពីសាលាបាល់ទាត់ FCBESCOLA របស់Barcelona ក្នុងការធ្វើតេស្តសមត្ថភាពជុំទី២ និងការពន្យាពេលផ្តល់ដំណឹង កុមារា DOME កូនប្រុសរបស់លោកស្រី ពុធ ធីតាប្រធានក្លិបបឹងកេតអែហ្វស៊ី បានរួមដំណើរជាមួយម្តាយ និងឪពុកទៅប្រទេសព័រទុយហ្គាល់ ដើម្បីត្រៀមហ្វឹកហាត់នៅថ្នាលយុវជន Benfica។

តាមប្រភពបានឲ្យដឹងថា ការចេញទៅប្រទេសព័រហ្គាល់លើកនេះ គឺទៅត្រៀមហ្វឹកហាត់ធម្មតា ក្រោយពីក្រុមការងារនៃក្លិបលីគកំពូលនៅប្រទេសព័រទុយហ្គាល់បានទៅមើលការបញ្ចេញសមត្ថភាពលើទីលានរបស់ពួកគេដោយផ្ទាល់នៅកម្ពុជា។

សូមជម្រាប កូនពូជកម្ពុជា កុមារា DOME បានចេញដំណើរទៅប្រទេសព័រទុយហ្គាល់ហើយ កាលពីថ្ងៃទី១៦ ខែមិថុនា ម្សិលមិញជាលោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេតអែហ្វស៊ី ព្រមទាំងស្វាមី៕

ដោយ៖ស្រ៊ីប ឡានី