• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បញ្ចូនខ្លួនយុវជនចំនួន១៨នាក់ទៅតុលាការ ពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូ និងកាន់កាប់អាវុធខុសច្បាប់

ភ្នំពេញ៖​ ជនសង្ស័យចំនួន១៨នាក់ ពាក់ពន្ធប្រើហិង្សា ដោយចេតនាមានស្ថានទង្ងន់ទោសប្រើកាំបិតប៉័ងតោល កាប់ទៅលើជនរងគ្រោះ និង​លួចមានស្ថានទង្ងន់ទោស (ធាក់ប្លន់យកម៉ូតូ )និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាតិ​ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌកំបូល និងខណ្ឌឬស្សីកែវ នាំមកបង្ហាញមុខ ជាសាធារណះ រួមគ្នា កាលពីព្រឹកថ្ងៃទី១៩ខែ មករាឆ្នាំ ២០២៤ ។

ជនសង្ស័យ ដែលបង្ហាញមុខ ១.ឈ្មោះអ៊ុង ហេង អាយុ១៧ឆ្នាំ ,២.អ៊ុង ហុងគុយ អាយុ ១៧ឆ្នាំ ,៣.ឈិន  សុវណ្ណាវីន អាយុ១៧ឆ្នាំ , ៤.ចាន់ថា រិទ្ធីរាជ្សអាយុ១៧ឆ្នាំ ,៥.ប៉ែន សុវីរះអាយុ ១៧ឆ្នាំ .៦.ថន រតនះ អាយុ១៩ឆ្នាំ ,៧.សុខ ហ៊ុន ណារិទ្ធហៅដេមបូ,៨.សុខ លឿនឧត្តម អាយុ ១៨ឆ្នាំ ,៩.រ៉េត សិរីវឌ្ឍនះហៅហុងអាយុ១៨ឆ្នាំ ,១០.ម៉ើ សារីហ្វីនអាយុ១៨ឆ្នាំ,១១.សយ គឹម ស៊នអាយុ១៧ឆ្នាំ, ១២.ឃុន មេនឋានះអាយុ១៨ឆ្នាំ ,១៣.ចាន់លីហេង អាយុ១៨ឆ្នាំ ,១៤ លី ចាន់សុខថាអាយុ២០ឆ្នាំ ,១៥.នៅ វណ្ណះហៅម៉ៅ អាយុ១៨ឆ្នាំ,១៦. ស៊ុន សំណាងអាយុ១៩ឆ្នាំ ,១៧.ហម សុខធន់ហៅតឿអាយុ២០ឆ្នាំ និង១៨.ឈ្មោះរុន រាជសី អាយុ១៨ឆ្នាំ ។

លោកវរះសេនីយ៍ ឯក ម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយមានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជ ធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ ឃាត់ខ្លួន បានជាបន្តបន្ទាប់ចំនួន១៨នាក់​ បទ​ល្មើស​ដោយ​ឡែក​ពីគ្នា និងដកហូតបានម៉ូតូ ទាំងអស់ចំនួន ៩គ្រឿង កាំបិត ប៉័ងតោលចំនួន៣, ដុំថ្ម ចំនួន៣ដុំ និងកាំភ្លើងខ្លី(ប្រើប្រាស់​ហ្គាស)​ ម៉ាកឡុក១៧មួយដើម។

លោកនាយការិយាល័យ ក៍បានបញ្ជាក់បន្ថែមថាថា ក្នុង ករណី​នេះកម្លាំងនគរបាលការិយាល័យ កំរិតស្រាស្រាវជ្រាវ ឃាត់ខ្លួនបានក្រុមក្មេងទំនើងចំនួន​៦នាក់ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៤ពាក់ពន្ធប្រព្រឹត្តិបទល្មើស៣ករណីផ្សេងគ្នា  ប្រើហឹង្សា ដោយចេតនាមានស្ថានទង្ងន់ទោស​ និង​ ធ្វើអោយខូចខាតដោយចេតនាមាន​ស្ថាន​ទម្ងន់​ទោស​  និង​ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត​ ប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ​សាស្ត្រ​រាជធានីភ្នំពេញ​ និង​ នគរបាល​ខណ្ឌ​ឫស្សី​កែវ​ សហការជាមួយការិយាល័យ ស្រាវជ្រាវ ឃាត់ខ្លួន បានចំនួន ក្រុម​ក្មេង​ទំនើង​ (រហ័ស​នាម​ NY3)  ចំនួន​០៧នាក់កាលពី យប់ថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០២៤ពីបទ ហឹង្សា ដោយចេតនា មានស្ថានទង្ងន់ទោសនិង ធ្វើអោយខូចខាតដោយចេតនា មានស្ថានទង្ងន់ទោស(យកកាំបិតប៉័ងតោលកាប់ជនរងគ្រោះរងរបួសធ្ងន់និង ខូចខាតម៉ូតូប្រព្រឹត្តិកាលពី យប់ថ្ងៃទី០៧ខែមករា ឆ្នាំ ២០២៤នៅតាមផ្លូវបេតុង ក្នុងភូមិ ចុង ខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ  និង ៥នាក់ទៀត  និង​ កម្លាំង​នគរបាលខណ្ឌកំបូលសហការជាមួយការិយាល័យ ស្រាវជ្រាវ បឋម​ជនសង្ស័យ​ ចំនួន​០៥នាក់​ ជាបន្តបន្ទាប់កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤ពាក់ពន្ធ ពីបទ លួច មានស្ថានទង្ងន់ទោស ដោយប្រព្រឹត្តិហិង្សា(ធាក់ផ្តួលប្លន់យកម៉ូតូ)ចំនួន ៣ករណី ផ្សេងគ្នា ។

បន្ទាប់ពី ឃាត់ខ្លួន  សមត្ថកិច្ច ក៍បាននាំខ្លួន មកកាន់ការិយាល័យ  បង្ហាញមុខ រួមគ្នា រួច ក៍បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕