• Cambodia Peace Channel

ទីបំផុត ! រកឃើញម្ចាស់ជេីងឯក​ German Bundesliga ហេីយ

អាល្លឺម៉ង់៖ក្នុងសប្តាហ៍ទី៣៤ ដែលជាសប្តាហ៍ចុងក្រោយនៃលីគកំពូលរបស់អាល្លឺម៉ង់ German Bundesliga បានរកឃើញម្ចាស់ពានកាលពីយប់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៩ បានទៅលើក្លិបយក្សអាល្លឺម៉ង់ Bayern Munich បន្ទាប់ពីយកឈ្នះទៅលេីក្លិប Eintracht Frankfurt ក្រោមលទ្ធផល ៥-១។

Fox Sport ចុះផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ថា ជ័យជម្នះកាលយប់មិញនេះបានធ្វើឱ្យក្រុម Bayern Munich​ ក្លាយជាម្ចាស់ជើងឯក Bundesliga ៧ឆ្នាំជាប់ៗគ្នា ។

ក្លិប​ Bayern Munich​ មាន ៧៨ពិន្ទុ នៅពីលើក្លិប​ Dortmund ដែលជាជើងឯករងមាន ៧៦ពិន្ទុ លើសគ្នាតែ ២ពិន្ទុ តែប៉ុណ្ណោះ​ ។

គួរបញ្ជាក់ថា ក្លិប Bayern Munich បានគ្រងដំណែងជាម្ចាស់ជើងឯកក្នុងក្របខណ្ឌលីគកំពូលរបស់ប្រទេសអាល្លឺម៉ង់នេះបាន ២៩ដង ៕

ដោយ៖ម៉ាន សារ៉ាហ្វីន