• Cambodia Peace Channel

ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ៖ “បើមានការឯកភាពពីរាជរដ្ឋាភិបាល ខ្ញុំរៀបចំជើងឯកអាសុីអាគ្នេយ៍លើកទី២ ក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF លោក កែវ រ៉េមី នឹងរៀបចំជើងឯកអាសុីអាគ្នេយ៍លើកទី២ សម្រាប់ឆ្នាំ២០២០ បើសិនជាមានការឯកភាពពីរាជរដ្ឋាភិបាល ដោយមើលឃើញសក្តានុពលទាំងសមត្ថភាពនិងធនធាន ហេីយ នឹងអាចឈានទៅរកមេដាយមាសជូនជាតិ ប្រចាំអាសុី។

លោកកែវ រ៉េមី បានបញ្ចេញទស្សនៈរបស់ខ្លួនថា ” រូបលោកមាន ឆន្ទៈ និងមានទំនុកចិត្តយ៉ាងខ្លាំង សម្រាប់ដណ្តើមយកមេដាយមាសជូនជាតិ ព្រោះរូបលោកបានឃើញពីសក្តានុពល និងធនធានកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងគ្រប់វិស័យ “។

គួរជម្រាបថា កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះលើកដំបូងដោយបានដណ្តើមយកមេដាយមាស១៨ ដែលមាន១៨វិញ្ញាសា ក្នុងប្រកួតជើងឯក អាស៊ី អាគ្នេយ៍ លើកទី១៕

ដោយ៖ម៉ាន សារ៉ាហ្វីន