• Cambodia Peace Channel

តើមានកីឡាកររូបណាអាចធ្វើបានក្រៅពី Cristiano Ronaldo​ ?

អុីតាលី៖កំពូលកីឡាករបាល់ទាត់​ Cristiano Ronaldo កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីស្រទាប់អ្នកស្នេហាវិស័យកីឡាបាល់ទាត់ ហើយអ្វីដែលពិសេសបំផុតនោះ កីឡាកររូបនេះតែងតែបរិច្ចាគទានដល់ជនរងគ្រោះដោយសារការទំលាក់គ្រាប់បែកពីអុីស្រាអែល ទៅលើជនជាតិប៉ាឡេស្ទីន និងសុីរី។

ថ្មីៗនេះ Ronaldo បានជាប់ឈ្មោះជាកីឡាករល្អប្រចាំរដូវកាលនៅ Serie A ប្រទេសអុីតាលី ពោលគឺក្លាយជាកីឡាករតែម្នាក់ដែលឈ្នះពានកីឡាករល្អប្រចាំរដូវកាលនៅលីគកំពូល ៣ប្រទេសផ្សេងគ្នា រួមមាននៅអង់គ្លេស អេស្ប៉ាញ និងអុីតាលី​ ។

គួររម្លឹកផងដែរថា ខ្សែប្រយុទ្ធឆ្នើមរបស់សេះបង្កង់ Juventus ធ្លាប់ឈ្នះពាន កីឡាករល្អប្រចាំរដូវកាលនៅ Premier League ប្រទេសអង់គ្លេស កីឡាករល្អប្រចាំរដូវកាលនៅ LaLiga ប្រទេសអេស្ប៉ាញ និងកីឡាករល្អប្រចាំរដូវកាល២០១៨​-១៩​ នៅ Serie A ប្រទេសអុីតាលី​ ៕

ដោយ៖ស្រុីប ឡានី