• Cambodia Peace Channel

កក្រើក ! ឈ្នះពាន៤ Man City ដង្ហែពានពេញទីក្រុង Manchester តែម្តង

អង់គ្លេស៖ក្រុមដែលមានរហស្សនាមថា មេឃខៀវ Manchester City កំពុងបង្ហាញការហែហមពានរង្វាន់យ៉ាងកក្រើក ចំពោះរដូវកាលជោគជ័យបំផុតក្រោយឈ្នះពានចំនួន៤ ពោលគឺពាន Premier League , FA Cup , League និងពានបើករដូវកាល Community Shield ។

គេហទំព័រ The Sun ចុះផ្សាយថា រថយន្តដែលមានឈ្មោះ Fourmidables ដែលគេដឹងថា ជារថយន្តហែរក្បួនអបអរសាទរនូវពានចំនួន៤ ដែលមេឃខៀវឈ្នះនោះ ដង្ហែចម្ងាយ ១,៥គីឡូម៉ែត្រពីក្រុង Manchester ទៅកាន់ Manchester Cathedral ។

មានអ្នកគាំទ្រយ៉ាងកុះករ ស្រែកហ៊ោកញ្ជ្រៀវ ចូលរួមអបអសាទរនូវពិធីដង្ហែពានរង្វាន់ជាប្រវត្តិសាស្ត្ររបស់ក្រុមមេឃខៀវដែលជាការធ្វើបានយ៉ាងល្អសម្រាប់រដូវកាលនេះ ៕

ដោយ៖ ស្រ៊ីប ឡានី