• Cambodia Peace Channel

ក្រុមយក្សអាស៊ីសាម៉ូរ៉ៃ ជប៉ុន ២ប្រកួតចាញ់មួយស្មើមួយក្នុងពានរង្វាន់ Copa America

ប្រេស៊ីល៖ការប្រកួតនៃពានរង្វាន់ Copa America រវាងក្រុមជម្រើសជាតិជប៉ុន និងអ៊ុយរ៉ាហ្គាយ ពិតជាជក់ចិត្តដោយក្រុមទាំងពីរបន្តវាយលុកគ្នាទៅវិញទៅមក រហូតជប៉ុនបាននាំមុខលើគូរប្រកួតបាន ១គ្រាប់មុន ប៉ុន្តែអ៊ុយរ៉ាហ្គាយតាមស្មើរវិញនៅក្នុងតង់ទី១ ក្នុងលទ្ធផល ១ទល់នឹង១។

ចូលដើមតង់ទី២ ជប៉ុននៅតែបន្តការវាយលុក ហើយអ៊ុយរ៉ាហ្គាយនៅតែបន្តការវាយបកគ្នាទៅវិញទៅមក លុះដល់នាទីទី ៥៨ជប៉ុន បានទម្លុះសំណាញ់ទីបាន ១គ្រាប់នាំមុខ ប៉ុន្តែអ៊ុយរ៉ាហ្គាយនៅតែមានឱកាសតាមស្មើ ដោយការតែតបញ្ចូលទីបានយ៉ាងល្អពីខ្សែការពារ។

សូមជម្រាបថា ចប់ការប្រកួតក្រុមជម្រើសជប៉ុន និងអ៊ុយរ៉ាហ្គាយ បញ្ចប់ក្នុងលទ្ធផល ២ទល់នឹង២ ដែលនេះជារឿងល្អសម្រាប់អាស៊ី ដែលអាចរក្សាលទ្ធផលល្អបែបនេះជាមួយម្ចាស់ជើងឯក ៥សម័យកាល៕

ដោយ៖ស្រ៊ីប ឡានី