• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-លោកហៀក សេងហួត មគ្គុទ្ទេសក៍ទេសចរណ៍ អាចប្រឈមនិងការលុបអាជ្ញាបណ្ណ ក្នុងករណីបន្តអនុវត្តមិនសមស្របតាមក្រមសីលធម៌វិជ្ជាជីវៈ

ភ្នំពេញ៖លោក ហៀក សេងហួត ជាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាអងគ្លេស ជំនាន់ទី១១ នៅតំបន់សៀមរាប  ត្រូវបានក្រសួងទេសចរណ៏ចេញលិខិត ព្រមានជាលើកចុងក្រោយ ទៅលើករណីអនុវត្តមិនសមស្របតាមក្រមប្រតិបត្តិវិជ្ជាជីរៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទេសក៍ទេសចរណ៍ ដោយធ្វើ ការអធិប្បាយនូវប្រវត្តិសាស្ត្រ អបិយជំនឿ និងរឿងរ៉ាវផ្សេងៗដែលគ្មានមូលដ្ឋាន ប្រវត្តិសាស្រ្តច្បាស់លាស់ នេះបើយោងតាមលិខិតដែលCPC NEWS ទទួលបាននៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះ។

បន្ថែមពីនេះទៅទៀត ជុំវិញករណីមិនអនុវត្តតាមការព្រមាននេះ ក្រសួងទេសចរណ៍នឹងអនុវត្តនីតិវិធីព្យួរអាជ្ញាបណ្ណ ឬករណីធ្ងន់ធ្ងរអាចឈានដល់ការលុបអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍របស់លោកចោលទាំងស្រុងតែម្ដង ៕