• Cambodia Peace Channel

តោះមកតាមដានឈុត១១នាក់ ដំបូង នៃក្រុមជម្រើសជាតិកម្ពុជា U23

ភ្នំពេញ៖ នាពេលបន្តិចទៀតនេះក្រុមជម្រើសជាតិកម្ពុជា នឹងបើកការប្រកួតនៅពហុកីឡដ្ឋានជាតិ អូឡាំពិច ដើម្បីស្វាគមន៍ក្រុមភ្ញៀវអូស្ត្រាលីក្នុងជំនួបបើកពូល H វគ្គជម្រុះពានរង្វាន់ AFC U23 Championship (តំបន់ខាងកើត) វេលាម៉ោង៨នាទីយប់សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នំា២០១៩។

ចំណែកឈុត១១នាក់ជម្រើសនាក់ដំបូងរួមមាន៖

អ្នកចាំទី៖ ហ៊ុល គីមហ៊ុយ
ខ្សែរការពារ៖កែន ច័ន្ទសុភ័ក្ត្រ ឈង់ ប៊ុនណាត ស៊ិន សុផាណាត់ សឿត បារាំង

ខ្សែបម្រើ៖ ទេស សម្បត្តិ យ៉ើ ម៉ូស្លីម អ៊ន ចាន់ប៉ូលីន ឃៀង ម៉េងហួរ ប្រាក់ ធីវ៉ា

ខ្សែប្រយុទ្ធ៖ ស៊ិន កក្កដា

នេះជាប្រកួតដ៏ជក់ចិត្តមួយសម្រាប់កម្ពុជាសូមរង់ចាំទស្សនាទាំងអស់គ្នា នៅពហុកីឡដ្ឋានជាតិ និងចូលរួមលើកស្ទួយកីឡាអោយតម្លៃដើម្បីជាកំលាំងចិត្តមួយក្នុងការនាំកេរ្តិ៍ឈោ្មះជូនជាតិ។

ដោយ៖ ម៉ាន សារ៉ាហ្វីន