• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-រថយន្តដឹកឥដ្ឋមួយគ្រឿងសង្ស័យដាច់ហ្វ្រាំង ជ្រុលចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យមានមនុស្សរងរបួស

ភ្នំពេញ ៖ រថយន្តដឹកឥដ្ឋ ដាច់ហ្រ្វាំងជ្រុលទៅបុកម៉ូតូសិស្សសាលា រួចបន្តបុករះចូលកន្លែងជួសជុលម៉ូតូ បណ្តាលអោយមនុស្សចំនួន០៥នាក់ រងរបួសធ្ងន់ស្រាល  កាលពីវេលាម៉ោង ០១ និង ៥០នាទីរសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី០១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៏មានពីអ្នកឃើញហេតុការណ៏បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តដឹកឥដ្ឋ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ​ 3A-0688 បើកបរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតស្រាប់តែមកដល់ចំណុចកើតហេតុក៏បានបត់ស្ដាំឡើងមកផ្លូវ ៣៧១​ (ស​ឡា)​ ខណៈស្រាប់តែអ្នកបើកបរជាន់ហ្រ្វាំងមិនសុីជ្រុលទៅបុកម៉ូតូជាច្រេីនគ្រឿងធ្វើឲ្យយុវតីសាលា២នាក់រងរបួសបាក់ជើងម្នាក់ និងរបួសស្រាលម្នាក់​ ហេីយបុរស០២នាក់ទៀត បើកម៉ូតូ សណ្តោងរ៉ឺម៉កដឹកទំនិញ រងរបួសធ្ងន់​ និង អោយបុរសម្នាក់ទៀតជិះម៉ូតូហុងដាឌ្រីមសង់រងរបួសចំផ្ទៃមុខ បញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ  បន្ទាប់កើតហេតុ អ្នកបើករថយន្តខាងលើបានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងទាក់ទងមន្រ្តីជំនាញចរាចរណ៏ធ្វ់ើការវាស់វែង ព្រមទាំងយកម៉ូតូ និងរថយន្តទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕