• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អគ្គិភ័យឆាបឆេះសិប្បកម្មកែច្នៃឈើ បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះសិប្បកម្មកែច្នៃឈើបង្កការភ្ញាក់ផ្អើលដល់មន្ត្រីជំនាញចេញរថយន្តបង្ការនិងសង្គ្រោះជាច្រើនគ្រឿង ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចក្បែរការដ្ឋានគល់ស្ពានអាកាសព្រះមុន្នីវង្ស ស្ថិតនៅក្នុងមូលដ្ឋានផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញអណ្តាតភ្លើង និងផ្សែងហ៊ុយចេញពីទីតាំងកើតហេតុខាងលើ ដោយឃើញមិនស្រួល អ្នកភូមិក្បែរនោះបានស្រែកហៅគ្នាអោយយកបំពង់ឧស្ម័នជួយពន្លត់ និងខ្លះទៀតបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីមន្ត្រីជំនាញ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍​ផងដែរ​ក្នុងការអន្តរាគមន៍បាញ់ពន្លត់ មន្ត្រីជំនាញបានប្រើប្រាស់រថយន្តជាច្រើនគ្រឿង ធ្វើការបាញ់ទឹកទៅកាន់តំបន់កំពុងឆេះ និងផ្ទះដែលស្ថិតនៅក្បែរកន្លែងកើតហេតុ ដើម្បីទប់ស្កាត់ការរាលដាល។

ជុំវិញករណីអគ្គិភ័យខាងលើនេះ មន្ត្រីជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៣២គ្រឿង រស្មីនឹង១៤៦ម៉ែត្រគូប និងខូចខាតសម្ភារះប្រើប្រាស់ក្តារបន្ទះ ព្រមទាំអឈើដុំមួយចំនួនធំ ខណៈមូលហេតុ ដែលបង្កអោយមាការឆាបឆេះនេះ បច្ចុប្បន្នមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវ៕