• Cambodia Peace Channel

CPC-នគរបាលខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវ ករណីលួចបើកលេងល្បែងស៊ីសង និងអាប៉ោង ក្នុងសង្កាត់ស្វាយប៉ាក

ភ្នំពេញ៖ក្រោយពីមានសារពត៌មាន គេហទំព័រ អង្គរដេលី បានចុះថាមាន ទីតាំងលេងល្បែងស៊ីសងជល់មាន់និងអាប៉ោង នៅដីឡូក្នុងសង្កាត់ស្វាយប៉ាក កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ  ដឹកនាំដោយៈ-លោក វរសេនីយ៍ត្រី ម៉ាត់ រ៉ាហ្សាត អធិការរង   -លោកវរៈសេនីយ៍ត្រី នី ថាហ្ស៊ី នាយប៉ុស្តិ៍ នាយរងប៉ុស្តិស្វាយប៉ាក , មន្រ្តីប៉ុស្តិ៍ច្រាំងចំរេះទី១ និងប្រជាការពារសង្កាត់ស្វាយប៉ាក នាថ្ងៃទី២៤ ខែធ្នូ  ឆ្នាំ២០២៣ វេលាម៉ោង១៣ និង ០០នាទី ។ជា

លទ្ធផល បន្ទាប់បានធ្វើការស្រាវជ្រាវនិងចុះទៅដល់ទីតាំងខាងលើ មិនមានការបើកលេងល្បែងស៊ីសងនិងអាប៉ោង ដូចការចុះផ្សាយឡើយ គឺមានតែដីឡូវាលនិងដើមឈើបាក់នៅលើផ្លូវ ពុំមានមនុស្សនៅទីនោះឡើយ ។

បន្ថែមពីនេះទៅទៀត សមត្ថកិច្ចយើងបានសួរនាំប្រជាពលរដ្ឋក្បែទីតាំងខាងលើ និងសូមអោយប្រជាពលរដ្ឋពេលដែលឃើញមានលេងល្បែងជល់មាន់និងអាប៉ោង សូមរាយការណ៍មកប៉ុស្តិនគរបាលរដ្ឋបាលដើម្បីមានចំណាត់ការតាមផ្លូវច្បាប់ ៕