• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូបស្រ្តីម្នាក់បានសម្រេច តែសំណាងមិនល្អត្រូវនគរបាលខណ្ឌ ឬស្សីកែវក្របួចបានមកវិញ

ភ្នំពេញ៖សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបស្រ្តីម្នាក់បានសម្រេច កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង ៣០នាទី នៅចំណុចផ្លូវបេតុង (៩៩) ក្រុមទី៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោកហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ បានអោយដឹងថាជនសង្ស័យ មានឈ្មោះ ទី១ សុទ្ធ ជីវី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះជួល ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២ ផល វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះជួល ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ដោយឡែក សម្ភារៈដកហូតរួមមាន៖១- ម៉ូតូមួយគ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ ១KM-៦០៦១២- ទូរស័ព្ទ ០២គ្រឿង ម៉ាក iphone xs max ពណ៌ខ្មៅ និងម៉ាក Oppo F11 ពណ៌ស្លែ (របស់ជនសង្ស័យ)៣- កាបូបស្ពាយ ០១ ពណ៌ត្នោត (ប្រគល់ជូនជនរងគ្រោះ)៤- ទូរស័ព្ទ ០១គ្រឿង ម៉ាក iphone 12 Mini ពណ៌ខ្មៅ (ប្រគល់ជូនជនរងគ្រោះ)៥- ប្រាក់ចំនួន ១៥០,០០០ រៀល (ប្រគល់ជូនជនរងគ្រោះ) ។

គួររម្លឹកផងដែរថា កាលពីថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex តាមបណ្តោយផ្លូវបេតុង (៩៩) ពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream បានឃើញជនរងគ្រោះទុកកាបូបស្ពាយនៅទ្រនាប់ជើងម៉ូតូ ឪកាសល្អជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបនោះបានសម្រេច តែក៏ដួលម៉ូតូ ផ្អើលឆោឡោ ដល់អ្នកជិតខាង ស្របពេលកម្លាំងសមត្ថកិច្ចល្បាតនៅជិតនោះបានចុះអន្តរាគមន៍ឃាត់ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវដើម្បីធ្វើការសាកសួរយកចម្លើយ និងទទួលបណ្តឹងពីជនរងគ្រោះ ចាត់ការតាមផ្លូវច្បាប់ ៕