• Cambodia Peace Channel

សហព័ន្ធបាល់ទាត់ថៃ ច្រានចោលព័ត៌មាននាំគ្រូបង្វឹកវៀតណាមមកដឹកនាំ

វៀតណាម៖គេហទំព័រវៀតណាម thethao247 បានចុះនៅថ្ងៃនេះថា សហព័ន្ធបាល់ទាត់ថៃ បដិសេធព័ត៌មានមួយដែលថា បានលួចទាក់ទងគ្រូបង្គោលវៀតណាម លោក Park Hang-Seo មកជំនួសលោក Sirisak Yodyardthai។

ក្រុមជម្រើសជាតិថៃ កំពុងស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកមួយ បន្ទាប់ពីគ្រូបង្វឹក ២រូប បានលាលែងពីតំណែង ហើយសហព័ន្ធបាល់ទាត់ថៃកំពុងស្វែងរកគ្រូថ្មី ដើម្បីជំនួស ដែលនេះទំនងជាព័ត៌មានទាក់ទងគ្រូបង្វឹកវៀតណាមមកដឹកនាំ។

ដោយឡែក ប្រធានសហព័ន្ធបាល់ទាត់ថៃលោក Somyot Poompanmoung បានអះអាងថា ខ្ញុំមិនដែលគិតថាចង់ទាក់ទងលោក Park Hang-Seo ទេ ដោយសារកិច្ចសន្យារបស់គាត់មិនទាន់ផុតទេ ដំណឹងនេះហាក់នាំឲ្យមានផលប៉ះពាល់រវាងមិត្តភាពក្នុងតំបន់អាស៊ានពេកហើយ៕ ដោយ៖ស្រ៊ីប ឡានី