• Cambodia Peace Channel

CPC-អបអរសាទរ! ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ ឆ្នាំយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ដោយលទ្ធផល ២ទល់១

ភ្នំពេញ៖ ជាមោទកភាពបំផុតសម្រាប់ប្រទេសកម្ពុជា ដោយក្រុមជម្រើសជាតិ អាយុក្រោម ២២ ឆ្នាំ បានយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ក្រោមលទ្ធផល ២ទល់នឹង១ ព្រមទាំងទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់ Merlion Cup 2023 នៅប្រទេសសិង្ហបុរីទៀតផង។

ការបំបោងសំណាញ់ទីទាំង ២គ្រាប់នេះ បានធ្វើឡើងដោយកីឡាករ វឿន វ៉ា នៅនាទី ១១៖៤៣ ខណៈមួយគ្រាប់ទៀត ដែលជាគ្រាប់បាល់យកជ័យជម្នះអោយកម្ពុជានោះគឺ ដោយកីឡាករ គី រីណា នៅនាទី៣០៖៤៧ ដែលជាហេតុធ្វើអោយអ្នកគាំទ្រមានការរំភើបយ៉ាងខ្លាំង ចំពោះលទ្ធផលមួយនេះ ។

ជាមួយគ្នានេះអ្នកគាំទ្រសង្ឃឹមថា កីឡាករជម្រើសជាតិកម្ពុជា និងបន្តហ្វឹកហាត់បន្ថែមទៀតដើម្បីបង្កើនសមត្ថភាព ព្រមទាំងរំពឹងថា កម្ពុជា នឹងទទួលបានមេដាយមាសលើវិញ្ញាសារមួយនេះ ខណៈប្រទេសកម្ពុជាជាម្ចាស់ផ្ទះកីឡាស៊ីងហ្គេមលើក ៣២ ឆ្នាំ២០២៣នេះផងដែរ៕