• Cambodia Peace Channel

ដំណឹងគួរឲ្យភ្ញាក់ផ្អើល​ ! មហាសេដ្ឋីអារ៉ាប់រួមអេមីរ៉ាត់ បានព្រមព្រៀងទិញក្លិប Newcastle United

អង់គ្លេស៖ព្រះអង្គម្ចាស់ ខលីដ ពិន ហ្សាយីដ អាល់ណាហីយ៉ាន មហាសេដ្ឋី​អារ៉ាប់រួមអេមីរ៉ាត់ ដែលជាសាច់ញាតិព្រះអង្គម្ចាស់ ម៉ានសូរ ម្ចាស់ក្លិបមេឃខៀវ Manchester United បានព្រមព្រៀងទិញក្លិប Newcastle United ពីលោក Mike Ashley ។

តំណាងក្រុមការងាររបស់ព្រះអង្គម្ចាស់ ខលីដ ពិន ហ្សាយីដ អាល់ណាហីយ៉ាន ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ បាននិយាយកាលពីថ្ងៃច័ន្ទថា ពួកយើងបានឯកភាពលើលក្ខខណ្ឌរបស់លោក Mike Ashley ម្ចាស់ក្លិប​ Newcastle ដោយទិញក្លិបក្នុងលីគ Premier League នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់មហាសេដ្ឋី ខលីដ ពិន ហ្សាយីដ អាល់ណាហីយ៉ាន លើកឡើងថា​ “យើងអាចបញ្ជាក់បានថា តំណាងក្រុមការងារព្រះអង្គម្ចាស់ ខលីដ កំពុងពិភាក្សាជាមួយម្ចាស់ក្លិប Newcastle United សង្ឃឹមថាគ្រប់យ៉ាងនឹងចប់ឆាប់ៗនេះ“​ ។

បើយោងតាមការបញ្ជាក់ពីសារព័ត៌មានអារ៉ាប់ ក្លិប Newcastle United លោក Mike Ashley បានទិញក្នុងតម្លៃ ១៣៤,៤លានផោន កាលពីឆ្នាំ២០០៧ ហើយរងនូវការរិះគន់យ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ចំពោះការដឹកនាំក្លិប និងមិនសូវហ៊ានចាយលុយទិញកីឡាករល្អៗនោះទេ​ ៕

ដោយ៖ស្រ៊ីប ឡានី