ដំណឹងបែកធ្លាយ ! Salah បដិសេដផ្ទេរទៅ Real Madrid បន្តស្នាក់នៅ Liverpool

117

អេហ្សីប៖គេហទំព័រ aoplite បានចុះផ្សាយថ្ងៃទី១៧ ខែឧសភា ម្សិលមិញនេះ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Mohammed Salah ពិតជាបានច្រានចោលសំណើររបស់ក្លិបស្តេចស Real Madrid ក្នុងការផ្ទេរទៅក្លិបយក្សមួយនេះមែន ហើយបន្តស្នាក់នៅ Liverpool កាលពីឆ្នាំ២០១៨ ។

នេះបើតាមការលើកឡើងរបស់លោក Hany Ramzy អតីតជំនួយការកីឡាករ Mohammed Salah ។ លោកបន្តថា “Salah បានសម្រេចចិត្តស្នាក់នៅ Liverpool បន្តទៀត ព្រោះក្លិបនេះផ្តល់អ្វីគ្រប់យ៉ាងដល់គាត់ និងធ្វើអោយគាត់មានភាពកក់ក្តៅបំផុត”

គួររម្លឹកថា ខ្សែប្រយុទ្ធឆ្នើម កីឡាករ Mohammed Salah ជាកម្លាំងស្នូលក្នុងការនាំក្រុមហង្សក្រហម ឈ្នះពានរង្វាន់ UEFA Champions League រដូវកាល ២០១៩ ក្រោយយកឈ្នះក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផល ២ទល់នឹង០ ៕