អង់គ្លេស៖មានដំណឹងលឺមកថា កន្លងមកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេស Harvey Elliott ត្រូវបានក្លិបយក្សអេស្ប៉ាញ ក្រុមអធិរាជស Real Madrid ចាប់អារម្មណ៍ជាខ្លាំង មុនពេលដែលខ្សែប្រយុទ្ធវ័យក្មេងរូបនេះ មកចូលរួមជាមួយក្រុមហង្សក្រហម Liverpool ប៉ុន្តែត្រូវបានខ្សែប្រយទ្ធរូបនេះបដិសេធ ដោយសារមិនពេញចិត្តនឹងខ្សែការពារ Sergio Ramos ដែលបានធ្វើខុសទៅលើ ខ្សែប្រយុទ្ធឆ្នើម Mohamad Salah។
អ្នកគាំទ្រក្រុមហង្សក្រហម Liverpool ពិតជាមិនភ្លេចឡើយកាលប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ឆ្នាំ២០១៨ គ្រានោះខ្សែការពារ Ramos បានធ្វើឱ្យខ្សែប្រយុទ្ធ Mohamad Salah បាក់ដៃត្រូវប្ដូរចេញទាំងមិនអស់ចិត្ត ហើយធ្វើឲ្យអ្នកគាំទ្រមិនពេញចិត្តជាខ្លាំង ដែលអោយការនេះ មិនសូវជាល្អមើល ក្រោយខ្សែប្រយុទ្ធរូបនេះប្តូរចេញ និងបញ្ចប់ត្រឹមលទ្ធផលចាញ់ក្រុមស្តេចស ក្នុងលទ្ធផល ៣ទល់នឹង១ ប៉ុណ្ណោះ។
សូមជម្រាបថា ខ្សែប្រយុទ្ធស្លាប Harvey Elliott បានចូលរួមជាមួយក្រុមហង្សក្រហម Liverpool នៅរដូវកាលឆ្នាំ២០១៩-២០២០ និងបង្ហាញខ្លួន ១ប្រកួតផងដែរជាមួយហង្សក្រហម ក្រោយចាកចេញក្លិប Fulham ក្នុងឆ្នាំ២០១៨-២០១៩ ៕

