V9 V9
ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីស្បែកខ្មៅ អូបាម៉ា ថ្កោលទោសបាតុកម្មហិង្សា ហើយអំពាវនាវឲ្យវិលរកការតវ៉ាបែបសន្តិវិធី

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីស្បែកខ្មៅរបស់អាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃចន្ទបានថ្កោលទោសការធ្វើបាតុកម្ម យ៉ាងហិង្សា ប៉ុន្តែទន្ទឹមនោះក៏បានកោតសសើរដល់ក្រុមបាតុករមួយចំនួនផងដែរ ដែលបានគោរពគោលការណ៍ប្រជាធិបតេយ្យ បាតុកម្មដោយសន្តិវិធី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២ ខែមិថុនានេះ។

លោក អូបាម៉ា បានសរសេរជាអត្ថបទខ្លីមួយ បង្ហោះតាមអ៊ិនធើណេតថា “ក្រុមអ្នកតវ៉ាភាគច្រើនបានគោរពគោលការណ៍ សន្តិភាព ប៉ុន្តែមានមួយក្រុមតូច បានធ្វើឱ្យប្រជាជនប្រឈមនិងគ្រោះថ្នាក់ ប៉ះពាល់ដល់សហគមន៍ ដែលនាំឲ្យខូចខាតនូវអជីវកម្មឯកជន សេវា និងការវិនិយោគ”។

សូមជម្រាបថា ក្រោយមរណភាពលោក George Floyd បានបីថ្ងៃ លោកអូបាម៉ា ក៏បានអំពាវនាវឲ្យស្វែងរកយុត្តិធម៌ជូនជនរងគ្រោះផងដែរ តាមរយៈសកម្មភាពយ៉ាងព្រៃផ្សៃរបស់ប៉ូលិស្បែកស ទៅសង្កត់កបុរសជាជនរងគ្រោះ ក្នុងប្រតិបត្តិការឃាត់ខ្លួន ទាំងដែលមុនពេលស្លាប់លោក George Floyd ក៏បានស្រែកប្រាប់ថា “ខ្ញុំមិនអាចដកដង្ហើមបានទេ”៕

V9 V9 V9 >
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top