V9 V9
ព័ត៌មានអន្តរជាតិ

លោក ត្រាំ ព្រមានប្រើយោធាដើម្បីគ្រប់គ្រងបាតុកម្ម បន្ទាប់ពីផ្ទុះហិង្សានៅ១៤០ទីក្រុង បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណា ត្រាំ បានព្រមានបញ្ជូនយោធា ចុះទៅទប់ស្កាត់ការធ្វើបាតុកម្ម ខណៈដែលហិង្សា កំពុងរីកធំឡើងៗដល់ទីក្រុងប្រមាណ ១៤០ បណ្តាលឲ្យមនុស្ស ៥នាក់បាត់បង់ជីវិត។ នេះបើតាមការចុះផ្សាយដោយ The New York Time នៅថ្ងៃទី២ ខែមិថុនានេះ។

ថ្លែងនៅក្នុងសួនឧទ្យានពីមុខសេតវិមាន នៅរដ្ឋកាលីហ្វ័រញ៉ា លោក ត្រាំ បានថ្លែងថា “អភិបាលក្រុង ត្រូវតែបង្កើនវត្តមានប៉ូលិស ឲ្យបានច្រើនលើសលប់ រហូតដល់អំពើហិង្សានេះត្រូវបានបញ្ឈប់ ប្រសិនបើទីក្រុង ឬរដ្ឋណាមួយមិនអាចចាត់វិធានការចាំបាច់ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់អ្នកស្រុកបាននោះទេ ខ្ញុំនឹងដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហានេះឲ្យបានឆាប់”។

លោកបានបន្ថែមថា លោកចង់ឲ្យមានការផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរ លើជនទាំងឡាយណាដែលបានប្រព្រឹត្តិទង្វើល្មើសដែលនាំឲ្យខូចសន្តិសុខរបស់អាមេរិក។

សូមជម្រាបថា ជុំវិញហេតុការណ៍មរណៈភាពរបស់បុរសស្បែកខ្មៅ ក្រោមដៃប៉ូលិសស្បែកស បានធ្វើឲ្យមានការតវ៉ាប្រឆាំងការរើសអើមពណ៌សម្បុរនៅអាមេរិក កាន់តែធ្ងន់ធរឈានដល់ហិង្សា វាយកម្ទេច ប្លន់ បំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងឯកជនរាប់លានដុល្លារ។

ឆ្មាំជាតិអាមេរិកប្រមាណ ២ម៉ឺននាក់ ត្រូវបានដាក់ពង្រាយនៅតាមបណ្តារដ្ឋប្រមាណ ២៣ ហើយនៅក្នុងប្រតិបត្តិការបង្ក្រាបនេះ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ឃាត់ខ្លួនមនុស្សបានរាប់ពាន់នាក់ និងបណ្តាលឲ្យមនុស្ស ៥នាក់បានបាត់បង់ជីវិតផងដែរ៕

V9 V9 V9 >
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top