V9 V9
ព័ត៌មានជាតិ

ទីបំផុតវៀតណាម ធ្វើកំណត់ទូតឆ្លើយតបកម្ពុជាវិញ បន្ទាប់ពីទទួលបានកំណត់ទូតតវ៉ាពីកម្ពុជាបានជាង ២សប្តាហ៍ ស្តីពីការបោះតង់របស់វៀតណាម នៅតាមព្រំដែន

កណ្តាល៖ បើតាមក្រសួងការបរទេស និសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែមិថុនានេះ បានចេញសេចក្តីប្រកាសព័ត៌មានថា វៀតណាមបានធ្វើកំណត់ទូតឆ្លើយតប មកកម្ពុជាវិញហើយ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រោយពីទទួលបានកំណត់ទូតពីកម្ពុជាជាង ២សប្តាហ៍ស្តីពីការតវ៉ា អំពីការបោះតង់របស់វៀតណាម លើតំបន់ព្រំដែន ដែលមិនទាន់ឯកភាពគ្នារវាងកម្ពុជា និងវៀតណាម។

បើតាមសេចក្តីប្រកាសព័ត៌មាន ភាគីវៀតណាមបានអះអាងថា ការបោះតង់នៅតាមព្រំដែនខេត្តអានយ៉ាង ជាប់និងខេត្តកណ្តាលនេះ គឺជាវិធានការណ្តោះអាសន្នចាំបាច់ ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលា នូវការធ្វើដំណើរឆ្លងកាត់ព្រំដែន ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។

ភាគីវៀតណាមបានបន្តថា ការបោះតង់ទាំងនោះមិនប៉ះពាល់ ដល់ការខណ្ឌសីមា និងបោះបង្គោលព្រំដែន ក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរនោះទេ ហើយវៀតណាមសន្យាថា នឹងរុះរើតង់ចេញពីតំបន់នោះវិញ។

សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេស និសហប្រតិបត្តិការអន្តរជាតិ បានធ្វើកំណត់ទូតតវ៉ាអំពីការបោះតង់របស់វៀតណាមទាំង៣១កន្លែង លើតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងខេត្តកណ្តាលនៃប្រទេសកម្ពុជា ជាប់និងខេត្តអានយ៉ាននៃប្រទេសវៀតណាម។

ក្នុងនោះកម្ពុជាក៏បាន ស្នើឲ្យវៀតណាមរុះរើចេញឲ្យបានឆាប់ផងដែរ ហើយបន្តរក្សាស្ថានភាពដើមក្នុងតំបន់នោះ រហូតដល់គណកម្មការព្រំដែនទាំងពីរដោះស្រាយរួច៕

V9 V9 V9 >
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top