V9 V9
ព័ត៌មានជាតិ

ម៉ូតូ​២គ្រឿង ជិះបញ្រ្ចសទិសគ្នា បុកគ្នាស្លាប់ម្នាក់ របួសធ្ងន់ ២នាក់

ភ្នំពេញ ៖ម៉ូតូ​២គ្រឿង បានបើកបញ្ច្រាស់ទិសគ្នា បុកគ្នាពេញទំហឹងបណ្តាលអោយយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណ:២នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍នេះ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣និង៤០នាទី​រសៀល​ ថ្ងៃ​ទី​២ ខែមិថុនា​ ឆ្នាំ​២០២០ ស្ថិតតាមបណ្តោយផ្លូវបេតុងហៅផ្លូវឡុងឈឹន ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ ​រាជធានី​ភ្នំពេញ​។

ជនរងគ្រោះឈ្មោះ សែម​ សល់ ភេទប្រុស អាយុ ១៦ឆ្នាំ​ ស្នាក់នៅភូមិស្លែងមានជ័យ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល (ស្លាប់) និងម្នាក់ទៀតឈ្មោះ ហ៊ាង​ សុនី ភេទប្រុសអាយុ១៦ឆ្នាំ រងរបួសធ្ងន់​ អ្នកទាំងពីរ ជាកម្មកររោងសិប្បកម្មសាគូរ៉ាក្នុងខណ្ឌឬស្សីកែវ ជិះម៉ូតូម៉ាកនិកពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IB 7579។

រីឯភាគីខាងម៉ូតូមួយគ្រឿងទៀត ឈ្មោះឡាំង​សុីនាង ភេទប្រុស អាយុជាង៣០ឆ្នាំ ស្នាក់នៅឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំ ជិះម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខពោធិ៍សាត់1B0089។

តាមប្រភពព័ត៌មានពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​CPC​ News​ ថា នៅមុនពេលកេីតហេតុម៉ូតូនិចដែលជិះដោយយុវជនពីរនាក់បានជិះពីត្បូងទៅជេីង តាមបណ្តោយផ្លូវបេតុងឡុងឈឹន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ជិះដោយបុរសម្នាក់បានបុកគ្នាពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។

ក្រោយកេីតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​ចំណុចកេីតហេតុ ទាក់ទងជំនាញមកវាស់វែង យកម៉ូតូទាំងពីរគ្រឿងទៅការិយាល័យចរាចរណ៍រាជធានី ចាត់ការតាមនីតិវិធី រីឯសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

V9 V9 V9 >
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top