V9 V9
ព័ត៌មានជាតិ

ជន​សង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ស​ពួក​២នាក់​ត្រូវម្ចាស់​រថយន្ត​ក្របួច​ជាប់​ក្រោយ​ធេី្វសកម្មភាព​កាច់កញ្ចក់​រថយន្ត​

ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ម្ចាស់​រថយន្ត​ប្រទះ​ឃើញ​ម្ដុំ​ពេទ្យ​គន្ធបុប្ផា​ ក្រោយ​ពេល​ធេី្វសកម្មភាព​កាច់កញ្ចក់​រថយន្ត​ នៅហាង​កាល​ពីពេល​យប់​ ។

ហេតុការណ៍នេះកេីតឡេីង​កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ចំណុចរបងមន្ទីរពេទ្យគន្ធបុប្ផា តាមបណ្ដោយផ្លូវលេខ៤៧ កែងផ្លូវលេខ៩០ ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ពី​ម្ចាស់​រថយន្ត​បាន​ប្រាប់ក្រុម​ការងារ​CPC News ថា​ កាល​ពី​វេលាម៉ោង ០១និង៤០នាទីយប់​ ថ្ងៃទី​២ ខែ​មិថុនា ​ឆ្នាំ​២០២០​ គាត់​បាន​ទុក​ រថយន្ត​មួយគ្រឿងម៉ាក តូយូតាធុនត្រា ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២BH-៩១២៧ នៅ​ខាងមុខ​ហាង​កាហ្វេ​របស់​គាត់​ដូច​សព្វដង​ លុះមកដល់​ម៉ោង​ប្រហែល​ ០២រំលង​អាធ្រាត្រ​ ក៏ស្រាប់តែមាន​ជន​សង្ស័យ​២នាក់ ​ជិះម៉ូតូ​មួយគ្រឿង​ម៉ាក​ ហុងដា វ៉េវ ពណ៌ក្រហម មិនចាំស្លាកលេខ ធេី្វ​ដំណើរ​តាម​បណ្ដាយ​ផ្លូវ​លេខ១១៤​ ទិស​ដៅ​ពី​លិច​ទៅ​កេី​ត​ ខណៈមកដល់ចំណុចកើតហេតុ ជន​សង្ស័យ​បានឈប់ម៉ូតូ ភ្លាមនោះជនសង្ស័យម្នាក់ បានចុះពីលើម៉ូតូ និងបាន​ធេី្វ​សកម្មភាព​លួច ឆ្កឹះកញ្ចក់​រថយន្ត​ខាងស្តាំដែរ​ចត​នៅ​មុខ​ហាង​ ។

ភ្លាម​នោះ​ម្ចាស់​រថយន្ត​ ក៏​ស្ទុះ​ចេញពីក្នុង​ហាង​ដេញ​តាម​ចាប់​ពី​ក្រោយ​ ប៉ុន្ដែ​តាម​មិន​ទាន់ដោយ​សា​រជន​សង្ស័យ​រត់​ឡេីង​ម៉ូតូ​ជាមួយ​បក្ស​ពួក​គេចខ្លួន​បាត់ ។

លុះដល់​ម៉ោង​ ៤ល្ងាច​ថ្ងៃ​ដដែល​ ម្ចាស់​រថយន្ត​រួម​ជា​មួយ​កម្លាំ​ង​សមត្ថកិច្ច​ព្រហ្ម​ទណ្ឌ​ក្រសួងមហា​ផ្ទៃ​ បាន​ជិះ​តាម​រក​ជន​សង្ស័យ​រហូត​មក​ដល់​ចំណុចរបង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ក៏ប្រទះ​ឃេីញ​ជន​សង្ស័យ​ម្នាក់​ដែលជាអ្នកធ្វេីសកម្មភាពលួច​ និ​ង​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី១​តែម្តង​។

ក្រោយ​ពេល​កេីតហេតុ​កម្លាំង​សមត្ថកិច្ច​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ​ បាន​ប្រគល់​ឲ្យ​ប៉ុស្តិ៍​នគ​របាល​រដ្ឋ​បាល​ផ្សារ​ថ្មី​១​ ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ ៕

V9 V9 V9 >
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top