V9 V9
ព័ត៌មានជាតិ

ចោរប្លន់២នាក់ វៃស្ត្រីវៀតណាមជាអ្នកលក់បន្លែ យកបានប្រាក់មួយចំនួន នៅសង្កាត់និរោធ រួចគេចខ្លួន , សមត្ថកិច្ចកំពុងកំណត់មុខសញ្ញា

ភ្នំពេញ៖ចោរប្លន់២នាក់ បានធ្វើសកម្មភាពវៃស្ត្រីវៀតណាមម្នាក់ជាអ្នកលក់បន្លែ យកបានប្រាក់មួយចំនួន រួចគេចខ្លួន ដែលពេលនេះ សមត្ថកិច្ចកំពុងកំណត់មុខសញ្ញា ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ករណីប្លន់នេះ កើតឡើងនៅវេលាម៉ោង៤៖៣០នាទីទាបភ្លឺថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នេះ នៅចំណុចស្ពានថ្មតាមបណ្តោយផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

លោក ហោ ស៊ីលីហូវ មេប៉ុស្តិ៍និរោធ ថ្លែងប្រាប់ CPC NEWS ថា ស្ត្រីរងគ្រោះមានឈ្មោះ ហន ហៀង អាយុ៣៣ឆ្នាំ មុខរបរលក់បន្លែ ជិះម៉ូតូហុងហុងដាវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1DD-3264  ។

ចំណែកម៉ូតូក្រុមជនសង្ស័យដែលបន្សល់ ទុកនៅកន្លែងកើតហេតុម៉ាក Suzuki Let ពណ៌ទឹកប្រាក់លាយទឹកមាស ពាក់ស្លាកលេខ បាត់ដំបង1A-4678 ។

លោកមេប៉ុស្តិ៍និរោធ បន្តថា ពេលនេះ សមត្ថកិច្ចកំពុងកំណត់មុខសញ្ញា ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ស្ត្រីរងគ្រោះ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថា មុនកើតហេតុ គាត់បានបើកម៉ូតូចេញពីផ្ទះក្នុងគោបំណងទៅទិញបន្លែនៅផ្សារច្បារអំពៅ យកមកលក់ ដោយដាក់លុយក្នុងកាបូបចំនួន១លាន៣សែនរៀលនិងទូរស័ព្ទដៃមួយគ្រឿងម៉ាកសាំងសុងមួយគ្រឿង ។ ពេលបើកម៉ូតូតាមបណ្តោយផ្លូវបេតុង កោះនរា ស្រាប់តែមាន បើកម៉ូតូមកជិតគាត់រួចយកមួកសុវត្ថិភាពវាយមកលើគាត់តែម្តង ។

ស្ត្រីរងគ្រោះ បានបន្តទៀតថា  ភ្លាមៗនោះរូបគាត់ បានស្រែក ចោរៗ ពេលនោះជនសង្ស័យម្នាក់បានទាញកាបូប របស់គាត់ដែលដាក់ទាក់នឹងកម៉ូតូបណ្ដាលឱ្យដួលរងរបួសរលាត់ដៃជើង ព្រមទាំងដួលម៉ូតូរបស់ជនសង្ស័យផងដែរ ហើយជនសង្ស័យវាយគាត់នឹងមួកសុវត្ថិភាព បន្ថែមទៀត ។

ខណៈពេលនោះក៏មានប្រជាពលរដ្ឋបានចេញមកច្រើន ឃើញហេតុការណ៍មិនស្រួលជនសង្ស័យភ័យពេកបានរត់ឡើងជិះម៉ូតូបក្ខ ពួករបស់គេ ព្រមទាំងយកកាបូបលុយរបស់គាត់ទៅជាមួយផងដែរ គេចខ្លួនបាត់ដោយសុវត្ថិភាព ដោយបន្សល់ទុកម៉ូតូមួយគ្រឿង នៅកន្លែងកើតហេតុ ៕

V9 V9 V9 >
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top