Real Madrid នៅតែខ្លាំង ក្រោយឈ្នះ Real Sociedad និងឈរតារាងកំពូលជាបណ្តោះអាសន្ននៃពានរង្វាន់ LaLiga

198

ម៉ាឌ្រីដ៖ក្រោយបើកដំណើរការប្រកួតបាល់ទាត់ឡើងវិញ ដោយសារការទប់ស្កាត់ការរាតត្បាតវីរុសកូវីដ១៩ កន្លងមកនេះ ក្រុមស្តេចស Real Madrid ហាក់មានការលេចធ្លោខ្លាំង ដោយ ៣ប្រកួតកន្លងមកនេះ ឈ្នះទាំង ៣ប្រកួត និងឈរនៅកំពូលតារាង LaLiga ជាបណ្តោះអាសន្ន ក្រោយឈ្នះក្រុម Real Sociedad ក្នុងលទ្ធផល ២ទល់នឹង១ យប់មិញនេះ។

៣ពិន្ទុ ក្នុងការយកឈ្នះលើក្រុមម្ចាស់ផ្ទះ Real Sociedad យប់ថ្ងៃទី២២ ខែមិថុនា យប់មិញនេះ បានរុញក្រុមអ្នកមានបុណ្យ FC Barcelona មកនៅឈរនៅលេខ២ វិញ គិតត្រឹមសប្តាហ៍ទី៣០ ជើងទី២ នេះ។ អ្នកគាំទ្រក្រុម Real Madrid បានកោតសរសើរទម្រង់លេង ព្រមភាពស៊ីសង្វាក់ឡើងវិញ ដោយអ្នកតាមដានវិស័យកីឡាបាល់ទាត់មើលឃើញថា ពាន LaLiga រដូវកាលនេះ ទំនងជាក្រុមស្តេចស នឹងក្លាយជាម្ចាស់ជើងឯកហើយ។

សូមជម្រាបថា ២គ្រាប់របស់ក្រុមស្តេចស Real Madrid ក្នុងជំនួបជាមួយ Real Sociedad ស៊ុតបញ្ចូលទីដោយខ្សែការពារ Sergio Ramso នៅនាទីទី​៥០ ដោយបាល់ពិន័យ ១១ម៉ែត្រ និងគ្រាប់ទី២ ដោយខ្សែប្រយុទ្ធចាស់វស្សា Karim Benzema នៅនាទីទី៧០ ខណៈកីឡាករ Merino របស់ Real Sociedad បានស៊ុតគ្រាប់វាយបកបាន ១គ្រាប់វិញនៅនាទី៨៣ ៕