សូមជ្រាបជាដំណឹង ! នៅថ្ងៃទី២៦ ខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នឹងមានការហោះហើរមកកម្ពុជា

257

ម៉ាឡេស៊ី៖ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ឬ Malaysia Airlines នឹងធ្វើការហោះហើរពីទីក្រុងគួឡាឡាំពួ មករាជធានីភ្នំពេញ តាមជើងហោះហើរ MH 754 នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩៖០០នាទីព្រឹក។

នេះបើយោងតាមសេចក្តីជូនដំណឹងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នេះ។

ជាមួយគ្នានោះដែរ ស្ថានទូតក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី មានបំណងវិលត្រលប់ទៅប្រទេសកម្ពុជាវិញ សូមទាក់ទងទៅកាន់ភ្នាក់ងារក្រុមហ៊ុន តាមរយៈលេខ +6012 260 5359 សម្រាប់ការទិញសំបុត្រ៕