ម៉ាឡេស៊ី៖នៅព្រឹកថ្ងៃទី៣ ខែកក្កដា នឹងមានជើងយន្តហោះពាណិជ្ជកម្មលេខ MH754 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានដឹកអ្នកដំណើរសរុបចំនួន ១៩២នាក់ ឆ្ពោះមកកាន់ទីក្រុងភ្នំពេញ នៅវេលាម៉ោង ៩៖៣០នាទីព្រឹក។ នេះបើតាមការបញ្ជាក់ពី ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ។
ជើងយន្តហោះពាណិជ្ជកម្ម នឹងមកដល់កម្ពុជានេះ ប្រភេទជើងហោះហើរពាណិជ្ជកម្មធម្មតា ដោយការសម្របសម្រួលពីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ។
សូមជម្រាបថា ជើងយន្តហោះនេះ មានពលរដ្ឋខ្មែរសរុបមានចំនួន១២២នាក់ និងពលរដ្ឋម៉ាឡេស៊ីចំនួន ៤៤នាក់ និងអ្នកដំណើរឆ្លងកាត់ដែលជាជនជាតិខ្មែរកាន់លិខិតឆ្លងដែនបរទេស និងជនបរទេសផ្សេងទៀតមានចំនួន ២៦នាក់៕




