អតីតគ្រូជំនួយជម្រើសជាតិកម្ពុជា យល់ឃើញបែបណាចំពោះទម្រង់លេងក្រុមខេត្តព្រៃវែង និងត្បូងឃ្មុំ ក្រោយព្រៃវែងក្លាយជាម្ចាស់ជើងឯកពានថ្នាក់ខេត្ត?

303

ភ្នំពេញ៖លោកគ្រូ ភា សុភ័ក្ត្រា អតីតគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា មានការកោតសរសើរចំពោះគុណភាពទម្រង់លេងជម្រើសខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ក្រោយខេត្តព្រៃវែងបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ថ្នាក់ខេត្ត រដូវកាល ២០១៩-២០២០ កាលពីថ្ងៃទី២៩ ខែកក្កដា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោកគ្រូ ភា សុភ័ក្ត្រា សរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “សូមសរសើរគុណភាពលេងរបស់ក្រុមទាំងពីរ ត្បូងឃ្មុំ ការពារតំបន់កណ្តាលជាក្រុមបានល្អ ហើយយុទ្ធសាស្ត្រឆ្មក់ក្នុងការវាយបក ដ្បិតមិនបានផលតែព្យាយាមធ្វើតាមតាក់ទិច។ ដោយឡែក ព្រៃវែង ព្យាយាមលេងតាមស្តាយ៍ជម្រើសជាតិឈុតធំ លេងពីក្រោមដោយភាពក្លាហាន និងទំនុកចិត្តជាមួយស្ថានភាពខ្លះដែលខាងត្បូងឃ្មុំដេញ Prerssure ”

សូមជម្រាបថា ក្រុមខេត្តព្រៃវែងក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០​ ថ្នាក់ខេត្ត ក្រោយយកឈ្នះក្រុមរក្សាតំណែងម្ចាស់ជើងឯកខេត្តត្បូងឃ្មុំ រដូវកាល ២០១៨-២០១៩ ក្នុងលទ្ធផល ១ទល់នឹង០ បញ្ចូលទីដោយកីឡាករ វុធ តុលា នៅដើមតង់ទី២ ៕