ពេទ្យនៃមន្ទីពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ​ ចាក់ថ្នាំ១ម្ជុល​ ប្រតិកម្មថ្នាំរហូតដល់ស្លាប់​

1087

ភ្នំពេញ៖មន្ទីរពេទ្យឯកជនមួយ យីហោ​ “មន្ទីពេទ្យភ្នែក ដុកទ័រ គង់ពិសិដ្ឋ”​ ស្ថិតនៅផ្ទះលេខ១០៨​ ផ្លូវលេខ១១០​ សង្កាត់ទឹកល្អក់ទី​១​ ខណ្ឌទួលគោក​ បាន​ចាក់ថ្នាំ១ម្ជុលបណ្តាលអោយ​ស្ត្រី​ម្នាក់​ស្លាប់​ ពេលដែលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីទទួលសេវាចាក់ថ្នាំព្យាបាល ភ្នែក កាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។

បេីតាម​ប្រភពព័ត៌មាន​ពី​សាច់ញាតិជនរងគ្រោះ បានប្រាប់ថា ជនរងគ្រោះ មានឈ្មោះ សាវន បច្ចុប្បន្នស្នាក់នៅ ម្ដុំបឹង សាឡាង រាជធានីភ្នំពេញ ដែលមានស្វាមី ជាអ្នកលក់សាច់ គោ។

សាច់ញាតិជនរងគ្រោះ​ បានរៀបរាប់ទៀតថា ប្អូនរបស់ខ្លួន មាន ជំងឺភ្នែក ទើបមកទទួលសេវា ព្យាបាលនៅមន្ទីរពេទ្យឯកជន មួយនេះ។

ក្រោយពេលចាក់ថ្នាំតាមការណាត់ ស្រាប់តែជនរងគ្រោះប្រតិកម្មជាមួយថ្នាំបណ្ដាលឲ្យគាំងបេះដូងស្លាប់។

ទោះបីយ៉ាងណា​ ពេលនេះ ក្រុមគ្រួសារបានព្រមទទួល សំណងពីខាងមន្ទីរពេទ្យ ចំនួន៨ពាន់ដុល្លារ​ ដេីម្បីបញ្ចប់រឿង​ ។

ចំណែក សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកក្រគរ​ខេត្តពោធិ៍សាត់​ ៕