លោកត្រាំ អះអាងថាមានទ្រព្យសម្បត្តិច្រើនជាងបំណុល ប៉ុន្តែមិនព្រមបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ស្របពេលរងការចោទប្រកាន់ថាគេចពន្ធ

32

វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បាននិយាយនៅថ្ងៃចន្ទម្សិលមិញថា លោកបានបង់ពន្ធជាច្រើនលានដុល្លារ ហើយលោកមានទ្រព្យសម្បត្ដិច្រើនជាងបំណុល។

បើតាមការចុះផ្សាយដោយ CNA នៅថ្ងៃទី២៩ ខែកញ្ញានេះ បើទោះបីលោកអះអាងបែបនេះក្តី ប៉ុន្តែលោកមិនបានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ណាមួយនោះទេ ស្របពេលប្រជាប្រិយភាពរបស់លោកកាន់តែធ្លាក់ចុះ ដោយសារមានរឿងអាស្រូវជាច្រើនមុនការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកាជិតមកដល់។

នៅក្នុងបណ្តាញសង្គមធ្វីតទ័រ ប្រធានាធិបតីខាងបក្សសាធារណរដ្ឋរូបនេះ បានឆ្លើយតបទៅនឹងរបាយការណ៍របស់កាសែតញូវយ៉កថែមស៍ថា លោកបានចំណាយត្រឹមតែ ៧៥០ ដុល្លារ ជាពន្ធលើប្រាក់ចំណូលសហព័ន្ធរបស់លោក នៅឆ្នាំ ២០១៦ និង ២០១៧ វាពិតជាមានកម្រិតទាបណាស់ ដូចនេះខ្ញុំមានបំណុលតិចតួចណាស់បើប្រៀបធៀបនឹងតម្លៃនៃទ្រព្យសម្បត្តិរបស់ខ្ញុំ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះកាសែតញូវយ៉កថែមស៍ បានរាយការណ៍ថាលោក Trump មានបំណុលរាប់រយលានដុល្លារ ហើយអាជីវកម្មរបស់លោកមួយចំនួនបានគេចពន្ធអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ពិសេសបេក្ខជនប្រធានាធិបតីរូបនេះ បានបដិសេធមិនប្រគល់ប្រាក់ចំណូលពន្ធសហព័ន្ធរបស់គាត់ជាលើកដំបូងដែលគាត់ឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ ២០១៦ទៀតផង៕