ភ្ញាក់ផ្អើល ! ឡានក្រុងមួយបានទម្លាក់ជនជាតិចិនតាមផ្លូវ ដែលទើបចុះពីលើយន្តហោះដោយពុំបានធ្វើតេស្តរកមេរោគកូវីដ-១៩ (វីដេអូ)

1294

ភ្នំពេញ៖យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ «Yin Seng» បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះ ដោយមានខ្លឹមសារទាំងស្រុង ថា ៖

«អ្នកមិនត្រឹមតែជាអ្នកបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ អង្គភាពខ្ញុំទេ អ្នកកំពុងបំផ្លាញកិច្ចខិតខំរបស់ថ្នាក់ដឹកនាំជាតិ និង ប្រជាជាតិទាំងមូលតែម្តង ដោយសាផលប្រយោជន៍បន្តិចបន្តួច ។ អ្នកលក់មនសិកា អ្នកឯងបំផ្លាញក្តីសង្ឃឹមនិងសេចក្តីសុខសាន្តប្រជាពលរដ្ឋនៃកម្ពុជា តើសង្ឃឹមអីទៀត ?»។

ហ្វេសប៊ុកដដែល បន្តថា «ក្រសួងសុខាភិបាលត្រូវតែមានការបកស្រាយឲ្យបានត្រឹមត្រូវ ។ សកម្មភាព ទម្លាក់ភ្ញៀវជាជនជាតិចិនដែលទើបចុះពីលើយន្តហោះ ហើយត្រូវយកទៅធ្វើចត្តាឡីស័ក្តិ តេស្តរកមេរោគកូវីដ-១៩ ពីសំណាក់មន្ត្រីសុខាភិបាល»

តាមគណនីហ្វេសប៊ុកមួយនេះ គឺ រឿងរ៉ាវនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

ជុំវិញបញ្ហានេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងប្រាប់បណ្តាញសង្គម Telegram នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះថា «ខ្ញុំបានឃើញហើយ កំពុងតែស្រាវជ្រាវសិន»

ឡានក្រុងមួយនេះ ត្រូវបានគេថតផ្លាកលេខបាន គឺ រដ្ឋ-3-0215 ៕