ម៉ាត់ សាក់រ៉វី រពឹងខ្ពស់នឹងបង្ហាញខ្លួនលើទីលានវិញ រដូវកាលក្រោយ ខណៈកំពុងហ្វឹកហាត់យ៉ាងខ្លាំង ក្រោយជាពីរបួស

285

ភ្នំពេញ៖ខ្សែប្រយុទ្ធស្លាបឆ្វេងរបស់ក្លិបបាល់ទាត់ វិសាខា កីឡាករ ម៉ាត់ សាក់រ៉វី បង្ហាញក្តីរំពឹង និងសេចក្តីជឿជាក់យ៉ាងខ្លាំងថា នៅរដូវកាលក្រោយនេះ ពោលគឺរដូវកាល ២០២០-២០២១ ខាងមុខនេះ ខ្លួននឹងបានបង្ហាញខ្លួននៅលើទីលានឡើងវិញ ខណៈបច្ចុប្បន្ន ខ្សែប្រយុទ្ធរូបនេះព្យាយាមហ្វឹកហាត់យ៉ាងខ្លាំងជាមួយក្រុម ក្រោយជាសះស្បើយពីរបួសវិញផងដែរ។

ខ្សែប្រយុទ្ធ ម៉ាត់ សាក់រ៉វី អោយ CPC NEWS ដឹងថា របួសរបស់ខ្លួនបានជាសះស្បើយហើយ បើទោះបីមិនទាន់ ១០០% សម្រាប់រដូវកាលនេះ។ ប៉ុន្តែរដូវកាលក្រោយរបួសនេះជាសះស្បើយ និងមនកម្លាំងពេញដូចដើម ១០០% ។ ហើយខ្លួនសង្ឃឹមថា នឹងបានបង្ហាញខ្លួននៅលើទីលានឡើងវិញផងដែរ។

ខ្សែប្រយុទ្ធរូបបន្តថា បច្ចុប្បន្ននេះ ខ្ញុំកំពុងព្យាយាមហ្វឹកហាត់យ៉ាងខ្លាំង ជាមួយក្រុម ជារៀងរាល់ថ្ងៃ។

ប្រភពស្និតនឹងខ្សែប្រយុទ្ធរបស់វិសាខារូបនេះ អោយដឹង សាក់រ៉វី បានព្យាយាមហ្វឹកហាត់ខ្លាំង និងមានឆន្ទៈក្នុងការបង្ហាញខ្លួនអោយក្លិបសម្រាប់ពានរង្វាន់នានា នោរដូវកាលក្រោយ ពិសេសគឺចង់បង្ហាញខ្លួនអោយជម្រើសជាតិផងដែរ ។

សូមជម្រាបថា ក្រោយខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ វិសាខា និងជាសមាជិកក្រុមជម្រើសជាតិ កីឡាករ ម៉ាត់ សាក់រ៉វី បង្ហាញខ្លួនបានប៉ុន្មានប្រកួតរដូវកាល២០១៩-២០២០ នេះ ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្រោយជាពីរបួស និងរកបាន ១គ្រាប់ផងដែរ ក្នុងជំនួបជាមួយ ក្លិបបាល់ទាត់ ខេត្តត្បូងឃ្មុំ៕