ឡានធំៗនៅតែបន្តធ្វើដំណើរតាមផ្លូវ ២០A រង្វង់មូលកួរស្រូវ ខណ្ឌដង្កោ ប្រឈមហានិភ័យ (Live)

212

ភ្នំពេញ៖៖ឡានធំៗនៅតែបន្តធ្វើដំណើរតាមផ្លូវជាតិលេខ២ និង ផ្លូវ១០៤ ឬ ផ្លូវ២០A រង្វង់មូលកួរស្រូវ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទោះបីអាជ្ញាធរជូនដំណឹងអំពីការផ្អាកចរាចរណ៍ទាំងស្រុង ក៏ដោយ ។

ផ្លូវជាតិលេខ២ និង ផ្លូវ១០៤ ឬផ្លូវ ២០A ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលខណ្ឌដង្កោ ប្រកាសបិទការធ្វើចរាចរទាំងស្រុងជាបណ្តោះអាសន្ន ដោយសារតែស្ថានភាពទឹកជំនន់បានលិច និង កំពុងហូរកាត់ បណ្តាលអោយទឹកហូរច្រោះបាក់ជើងទេរផ្លូវ ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខណ្ឌដង្កោ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ។

ការប្រកាសបិទចរាចរទាំងស្រុងជាបណ្តោះអាសន្ននេះ ចាប់ពីវេលាម៉ោង ២០៖០០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ។

ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌដង្កោ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋម្ចាស់រថយន្តដឹកទំនិញ ទាំងអស់ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និង អធ្យាស្រ័យ៕