ជប៉ុនត្រៀមប្រកាសអាសន្នកម្រិតខ្ពស់បំផុតទី៤ ក្រោយផ្ទុះឆ្លងខ្លាំងកូវីដ១៩

99

តូក្យូ៖ សារព័ត៌មានតូក្យូរបស់ជប៉ុនបានចុះផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកានេះថា ទីក្រុងតូក្យូកំពុងត្រៀមបង្កើនប្រកាសអាសន្នកម្រិតខ្ពស់បំផុតកម្រិតទី៤ ខណៈចំនួនករណីឆ្លងវីរុសកូវីដ១៩ នៅក្នុងរដ្ឋធានីរបស់ជប៉ុនកំពុងកើនឡើងខ្លាំង។

ដោយដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះជាច្រើនបាននិយាយថាជាផ្នែកមួយនៃការពាររដ្ឋាភិបាលក្រុងតូក្យូកំពុងពិចារណាស្នើសុំឱ្យអាជីវកម្មមួយចំនួនកាត់បន្ថយនូវការលក់ដូររបស់ពួកគេ ដោយឡែកសេចក្តីប្រកាសនឹងធ្វើនៅថ្ងៃព្រហស្បតិ៍ស្អែក។

ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរក្រុងតូក្យូមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ទីក្រុងតូក្យូបានបន្ទាបកម្រិតប្រកាសអាសន្នដល់ចំណាត់ថ្នាក់ខ្ពស់បំផុតទី ២ នៅថ្ងៃទី ១០ ខែកញ្ញា បន្ទាប់ពីចំនួននៃការឆ្លងជំងឺប្រចាំថ្ងៃបានធ្លាក់ចុះពីកម្រិតកំពូលនៃករណីឆ្លង ៤០០ ករណីនៅរដូវក្តៅ។ ចាប់តាំងពីដើមខែនេះការចំនួនអ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃបានកើនឡើងខ្ពស់ដែលឈានដល់កម្រិតខ្ពស់បំផុតទី៣ ដោយមានអ្នកឆ្លង ៣៩៣ករណីកាលពីសប្តាហ៍មុន។

ទោះយ៉ាងណាប្រទេសជប៉ុន អត្រាចំនួននៃការឆ្លង និងការស្លាប់ ដោយសារវីរុសកូវីដ១៩ ទាបជាងនៅក្នុងបណ្តាប្រទេសលោកខាងលិចដោយមានករណីវិជ្ជមានប្រហែល ១២១,០០០ ករណី និងមានអ្នកស្លាប់ ១,៩២០ នាក់៕